ម្ចាស់ផ្ទះហ្វីលីពីន ដាក់លក់សំបុត្រប្រកួតបើកឆាក ជាមួយទុយនីស៊ី ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកបុរសពិភពលោក 2025 FIVB Volleyball Men’s World Championship មានតម្លៃខ្ពស់បំផុតក្បែរ២៥០ដុល្លារ ក្នុង១កៅអី។

តម្លៃសំបុត្រម្ចាស់ផ្ទះហ្វីលីពីន ដាក់លក់ មានដូចខាងក្រោម៖
- ប្រភេទកីអី Patron Center: ₱14,000 ស្មើនិង ២៤៨,៤៩ដុល្លារ
- ប្រភេទកីអី Patron Back: ₱12,500 ស្មើនិង ២២១,៨៧ដុល្លារ
- ប្រភេទកីអី Lower Box Center: ₱12,500 ស្មើនិង ២២១,៨៧ដុល្លារ
- ប្រភេទកីអី Lower Box Sides: ₱8,500 ស្មើនិង ១៥០,៨៧ដុល្លារ
- ប្រភេទកីអី Lower Box Back: ₱7,500 ស្មើនិង ១៣៣,១២ដុល្លារ
- ប្រភេទកីអី Upper Box Center: ₱5,500 ស្មើនិង ៩៧,៦២ដុល្លារ
- ប្រភេទកីអី Upper Box Sides: ₱4,500 ស្មើនិង ៩៧,៨៧ដុល្លារ
- ប្រភេទកីអី Upper Box Back: ₱2,500 44.37 ស្មើនិង ៤៧,៣៧ដុល្លារ
- ប្រភេទកីអី General Admission: ₱1500 ស្មើនិង ២៦,៦២ដុល្លារ
ការប្រកួតពានរង្វាន់បាល់ទះជើងឯកពិភពលោក ឆ្នាំ២០២៥ នឹងក្លាយជាការប្រកួតលើកទី២១ ជាការប្រកួតប្រជែងដោយក្រុមជម្រើសជាតិបុរសនៃសមាជិកនៃសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) នៅទូទាំងពិភពលោក ដែលប្រទេសហ្វីលីពីន នឹងរៀបចំធ្វើជាម្ចាស់ផ្ទះ។
សម្រាប់ប្រទេសទាំង ៣២ដែលប្រកួតជុំផ្តាច់ព្រ័ត្រពានរង្វាន់ ផ្នែកបុរស់ពិភពលោក ឆ្នាំ២០២៥ បានបែងចែកពូលរួចរាល់ រួមមាន៖

សម្រាប់ការប្រកួតពានរង្វាន់បាល់ទះ ផ្នែកនាបុរស់កម្រិតពិភពលោក ឆ្នាំ២០២៥ គឺជាលើកដំបូង ដែលនឹងត្រូវបានរៀបចំឡើងនៅប្រទេសហ្វីលីពីន ដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកបុរស់ពិភពលោក 2025 FIVB Volleyball Men’s World Championship ត្រូវបានរៀបចំឡើងដំបូងនៅឆ្នាំ១៩៤៩ ធ្វើឡើងចំនួន ៤ឆ្នាំម្ដង ដោយសហភាពសូវៀត ធ្លាប់ឈ្នះជើងឯកចំនួន ៦លើក អ៊ីតាលី ៤លើក ប្រេស៊ីល និងប៉ូឡូញ ៣លើក ឆេកូស្លូវ៉ាគី ២លើក អាមេរិក និងអាល្លឺម៉ង់ខាងកើត ១លើក៕


