ពានរង្វាន់ 2025 FIFA Club World Cup ចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ដោយមាន៣២ក្រុមចូលរួម នៅ១២ទីលានផ្សេងៗគ្នា ដោយសហរដ្ឋអាមេរិក ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ប្រើប្រាស់ថវិកាសរុប ១ពានលានដុល្លារ។

ប្រកួត ឈ្នះ ឬ ស្មើ សុទ្ធតែបានប្រាក់រង្វាន់ ខណៈជើងឯកនឹងទទួលបាន $៤០លាន៖
វគ្គចែកពូល៖ ឈ្នះទទួលបាន ២លានដុល្លារ ស្មើបាន ១លានដុល្លារ
វគ្គ១៦ក្រុមចុងក្រោយ៖ ទទួលបាន ៧.៨លានដុល្លារ
វគ្ក៨ក្រុមចុងក្រោយ៖ ទទួលបាន ១៣លានដុល្លារ
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖ ២១លានដុល្លារ
វគ្គផ្តាច់ព្រ័ត្រ៖ ៤០លានដុល្លារ៕

