ក្រុមបាល់ទះជម្រើសជាតិប៉ូឡូញ កំពុងធ្វើបានល្អខ្លាំង ដោយក្លាយក្រុមបាល់ទះជម្រើសជាតិប៉ូឡូញ ជាក្រុមតែ១គត់ប្រកួតមិនចាញ់សោះ ក្នុងពានរង្វាន់​បាល់ទះ​បុរស​កម្រិត​ពិភពលោក FIVB Men’s Volleyball Nations League 2025 ឆ្លងកាត់៤ប្រកួត ឈ្នះទាំង៤លើក។

តារាងចំណាត់ថ្នាក់ FIVB៖

ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកបុរសពិភពលោក 2025 FIVB Volleyball Men’s World Championship ត្រូវបានរៀបចំឡើងដំបូងនៅឆ្នាំ១៩៤៩ ធ្វើឡើងចំនួន ៤ឆ្នាំម្ដង ដោយសហភាពសូវៀត ធ្លាប់ឈ្នះជើងឯកចំនួន ៦លើក អ៊ីតាលី ៤លើក ប្រេស៊ីល និងប៉ូឡូញ ៣លើក ឆេកូស្លូវ៉ាគី ២លើក អាមេរិក និងអាល្លឺម៉ង់ខាងកើត ១លើក៕

Share.