ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier Leauge រដូវកាលឆ្នាំ ២០២៤-២៥នេះ បានបញ្ចប់កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ស្របពេលក្លិបបាល់ទាត់វិសាខា បានចែកផ្លូវជាមួយកីឡាករ ៣រូបរួចរាល់ និងនាំចូលគ្រូបង្វឹកថ្មី អ្នកគ្រប់គ្រងបណ្ដុះបណ្ដាលថ្នាលយុវជន និងកីឡាករសំខាន់ៗ ៣រូប។

គិតត្រឹមព្រឹកថ្ងៃទី១៧ មិថុនានេះ ទីផ្សារដោះដូរកីឡាកររបស់ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ រួមមានដូចជា៖
ចែកផ្លូវជាមួយកីឡាករ មានដូចខាងក្រោម៖
- ចែកផ្លូវជាមួយកីឡាករ De Andrade Souza Ramon ជនជាតិប្រេស៊ីល
- ចែកផ្លូវជាមួយកីឡាករ Karasausks Arturs ជនជាតិឡេតូនី
- ចែកផ្លូវជាមួយកីឡាករ Mike Ott ជនជាតិហ្វីលីពីន



នាំចូលគ្រូបង្វឹក និងកីឡាករ មានដូចខាងក្រោម៖
- នាំចូលគ្រូបង្គោលថ្មី លោក Gérard Jones សញ្ជាតិបារាំង
- នាំចូលអ្នកគ្រប់គ្រងបណ្ដុះបណ្ដាលថ្នាលយុវជន (Academy Manager) លោក Ashcroft Richard Gerard សញ្ញាតិអង់គ្លេស
- នាំចូលកីឡាករ Breno Caetano de Souza សញ្ជាតិប្រេស៊ីល
- នាំចូលកីឡាករ ទៀត គឹមហេង
- នាំចូលកីឡាករ Loic Chan កូនខ្មែរ-បារាំង៕






