ក្រុម​ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ក្រោម​ការដឹក​នាំ​របស់​លោក koji gyotoku គ្រូបង្វឹក​ជន​ជាតិ​ជប៉ុន កំពុងធ្វើតេស្តសមត្ថភាពកីឡាករ​ ក្នុងដំណាក់កាលទី១​ សម្រាប់ត្រៀមចូលរួមការប្រកួតពានរង្វាន់ ASEAN U-23 Mandiri Cup™ 2025។

ស្រប​ពេល​ពិធីចាប់​ពូល​ក៏​បាន​ធ្វើ​រួច​រាល់​ហើយ ដោយ​ក្រុម​ U23 កម្ពុជា ស្ថិត​នៅ​ក្នុង​ពូល B ជាមួយ​វៀតណាម និង​ឡាវ ដោយការ​ប្រកួត​ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហ្សាកាតា ប្រទេសប្រទេសឥណ្ឌូណេស៊ី។

កម្មវិធីប្រកួត​របស់​ក្រុម U23 កម្ពុជា៖

ពានរង្វាន់ ASEAN U-23 Mandiri Cup™ 2025 មាន​ ១០ប្រទេស​ចូល​រួម​ប្រកួត​ប្រជែង​រួម​មាន៖ កម្ពុជា ថៃ វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ឡាវ ទីម័រ​ខាងកើត និង​ប្រ៊ុយណេ។

កម្មវិធីប្រកួត​ពេញ មាន​ដូច​ខាង​ក្រោម៖

គួរបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ជើងឯកអាយុក្រោម ២៣ប្រចាំតំបន់អាស៊ាន ASEAN U-23 Championship រៀប​ចំឡើង​ដំបូង​នៅ​ឆ្នាំ២០០៥ ថៃជាម្ចាស់​ផ្ទះ ម្ចាស់ជើង​ឯក ថៃ ឆ្នាំ២០១១ ខកខានការប្រកួត ឆ្នាំ២០១៩ កម្ពុជា ម្ចាស់ផ្ទះ ជើង​ឯក ឥណ្ឌូនេស៊ី ឆ្នាំ២០២២ កម្ពុជា ម្ចាស់ផ្ទះ ជើងឯក វៀតណាម និងចុង​ក្រោយ​ឆ្នាំ២០២៣ ថៃ ម្ចាស់ផ្ទះ ជើង​ឯក​ វៀតណាម៕

Share.