យោងតាមការចេញផ្សាយរបស់កាសែតថៃ The Nation Thailand នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះ មានសញ្ញាចោទសួរថា តើការបែកបាក់ផ្ទៃក្នុងរបស់រដ្ឋាភិបាលថៃពាក់កណ្ដាលទី មែនដែរទេ?

នៅពេលដែលរដ្ឋាភិបាលចម្រុះបានឈានដល់ពាក់កណ្ដាលផ្លូវ បញ្ហាប្រឈមជាច្រើនកំពុងសម្រុកមកជុំគ្នា។ នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានបញ្ជាក់ម្ដងហើយម្ដងទៀតនូវចេតនារបស់លោកស្រីក្នុងបំណងចង់គ្រប់គ្រងគណបក្សរដ្ឋាភិបាលចម្រុះទាំង១០ រហូតដល់ចប់អាណត្តិរយៈពេល ៤ឆ្នាំ ដោយស្មើភាពគ្នា។ប៉ុន្ដែផ្លូវដើរឆ្ពោះទៅខាងមុខរួមគ្នា ហាក់ដូចជាកាន់តែពិបាក។

ជាក់ស្ដែង ការរំពឹងទុកពីការរុះរើគណៈរដ្ឋមន្រ្តីដ៏មានសក្ដានុពល ឆ្លុះបញ្ចាំងពីភាពមិនស្រណុកសុខស្រួលរបស់ក្រុមរដ្ឋាភិបាលចម្រុះថៃ។ ជៀសមិនរួចពីការបន្សល់ទុកនូវស្លាកស្នាមយ៉ាងជ្រាលជ្រៅ ជាពិសេសសម្រាប់លោក Newin Chidchob ដែលជាអ្នកយុទ្ធសាស្រ្តនយោបាយដ៏មានឥទ្ធិពលមួយរូបរបស់ថៃ។

ភាពប្រេះឆាដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយ គឺ ការប៉ះទង្គិចគ្នារវាងគណបក្សភឿថៃ និងគណបក្ស ភូមិចៃថៃ ដែលគេស្គាល់ថាបានបែងចែកជា បក្សក្រហម-បក្សខៀវ។ វាបានកើតឡើងនៅពេលដែលមេដឹកនាំបក្សភឿថៃ (បក្សក្រហម) និងបច្ចុប្បន្នជានាយករដ្ឋមន្រ្តីថៃ បានដណ្ដើមយកការគ្រប់គ្រងក្រសួងមហាផ្ទៃ ក្រោមការបញ្ជាពីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ហើយបានបញ្ឆេះកម្ដៅជាមួយបក្ស ភូមិចៃថៃ។

លើសពីនេះសមាជិកនៃគណបក្សភឿថៃ បានប្រកួតប្រជែងឡកឡឺយដៃគូចម្រុះរបស់ពួកគេដោយប្រើពាក្យសំដីថា «ប្រសិនបើអ្នកមិនសប្បាយចិត្ត អ្នកអាចចាកចេញបាន»៕

ប្រភព៖ The Nation Thailand

Share.