បាត់ដំបង÷ ក្រោយទំនាស់ព្រំដែនកម្ពុជា-ថៃ ពិសេសតំបន់មុំ៣ ខេត្តព្រះវិហារ បានធ្វើឲ្យប្រជាពលករខ្មែរចាកចេញពីប្រទេសថៃជាង៨០០នាក់ស្ទើររាល់ថ្ងៃតាមច្រកទ្វារតំបន់ព្រំដែន ខេត្តបាត់ដំបង។

មន្ត្រីសាសាខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទៅ ១៥ ខែមិថុនា ឆ្នាំ ២០២៥ថ្មីៗនេះថា មកទល់ពេលនេះស្ថានភាពច្រកទ្វារទាំង ៥ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានដំណើរបិទ និងបើកតាមការកំណត់ជាធម្មតា ប៉ុន្តែលើកលែងច្រកទ្វារតំបន់ព្រំដែនអន្តរជាតិដូង នៅតែរក្សាតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាដដែល ដោយដំណើរការតែថ្មើរជើងប៉ុណ្ណោះសម្រាប់ពលករខ្មែរវិលត្រឡប់ចូលមកប្រទសកម្ពុជាវិញ រីឯច្រកទ្វារធំសម្រាប់រចយន្តឆ្លងកាត់ចេញចូលដឹកទំនិញនានា បានផ្អាកដំណើរការមិនមានការប្រែប្រួលខុសពីច្រកទ្វារតំបន់ព្រំដែនអន្តរជាតិគីឡូលេខ១៣ និងច្រកទ្វារតំបន់ចំនួន៣ទៀត នៅតែរក្សាការបើកបិទតាមការកំណត់ថ្មី ដោយពេលព្រឹកបើកដំណើរការចាប់ពីម៉ោង ៩:០០នាទី និងបិទនៅវេលាម៉ោង ៤:០០នាទីរសៀល ស្ថានភាពពុំមានអ្វីគួរឱ្យកត់សំគាល់នោះទេ។

ប្រភពមន្ត្រីដដែលបន្តថា ដោយសារស្ថានការទំនាស់ទាហានថៃ ឈ្លានពានលើបូរណភាពទឹកដីប្រទេសកម្ពុជា ទើបនៅថ្ងៃទី១៥ ខែមិថុនា នៅច្រកទ្វារទាំង ៥ ( ច្រកទ្វារតំបន់ព្រំដែនអន្តរជាតិចំនួន២, ច្រកទ្វារតំបន់ព្រំដែនចំនួន ៣ ) បានទទួលពលករខ្មែរត្រឡប់មកពីប្រទេសថៃ ចូលមកស្រុកកំណើតសរុបចំនួន ៨២០នាក់ ស្រី ៣៩៣នាក់៕

សូមបញ្ជាក់ថា ជុំវិញការបិទច្រកព្រំដែនរបស់ភាគីថៃនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះថា ដោយទុកពេលឱ្យភាគីថៃត្រឹមតែ ២៤ម៉ោងទៀតប៉ុណ្ណោះ ប្រសិនភាគីថៃមិនបើកច្រកទ្វាដូចធម្មតាវិញនោះទេ កម្ពុជានឹងប្រកាសបិទឈប់ឱ្យនាំទំនិញ បន្លែ ផ្លែឈើ ចេញចូលកម្ពុជាគ្រប់ច្រកទាំងអស់តែម្តង៕

អត្ថបទ៖ដំបងក្រញូង

Share.