ពោធិ៍សាត់៖ ស្ថានភាពនៅច្រក ព្រំដែនថ្មដា ខេត្តពោធិ៍សាត់ ដែលឈមនឹងច្រក ថាសេន ខេត្តត្រាត ថៃនៅបិទនៅឡើយទេ ហើយសភាពការណ៍ផ្សេងៗទៀតគឺនៅដដែលមិនទាន់មានអ្វីប្រែប្រួលនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ។

បើតាមប្រភពព័ត៌មាននបានឱ្យដឹងថា នៅតាមខ្សែបន្ទាត់ព្រំដែនរវាងខេត្តពោធិ៍សាត់ កម្ពុជា និងខេត្តត្រាត ថៃ រួមនឹងច្រកថ្មដាឈមនិងច្រកថាសេន សភាពការនៅបិទដដែល មិនទាន់មានអ្វីវិវត្តថ្មីនៅឡើយទេ។ គូររំលឹកផងដែរថា រវាងច្រកថ្មដា ដែលស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែងខេត្តពោធិ៍សាត់ ទល់មុខច្រក ថាសេន ខេត្តត្រាតថៃកន្លងមកមិនទាន់បានបើក ដំណើរការឲ្យបានទូលំទូលាយជាផ្លូវការនៅឡើយទេ។

ពោលគឺគ្រាន់តែអនុញ្ញាតឱ្យដោះដូរទំនិញ និងប្រជាពលរដ្ឋនៃប្រទេសទាំង២ ជាពិសេសពលរដ្ឋដែលនៅកៀកនិងព្រំដែនទាំងសងខាងចេញចូលតិចតួចតែប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីសភាពការកើតឡើង ច្រកឌីសត្រូវបានបិទតែម្ដង។

សូមបញ្ជាក់ថា ជុំវិញការបិទច្រកព្រំដែនរបស់ភាគីថៃនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះថា ដោយទុកពេលឱ្យភាគីថៃត្រឹមតែ ២៤ម៉ោងទៀតប៉ុណ្ណោះ ប្រសិនភាគីថៃមិនបើកច្រកទ្វាដូចធម្មតាវិញនោះទេ កម្ពុជានឹងប្រកាសឈប់ឱ្យនាំទំនិញ បន្លែ ផ្លែឈើ ចេញចូលកម្ពុជាតែម្តង៕

អត្ថបទ៖ ពោធិ៍សាត់

Share.