ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវប្រកួតបើកឆាកជួបក្រុមជម្រើសជាតិនារីវៀតណាម នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ពានរង្វាន់ផ្នែកនារី ASEAN Women’s MSIG Serenity Cup 2025 ដែលវៀតណាម ទទួលធ្វើជាម្ចាស់ផ្ទះ។

ក្រុមជម្រើសជាតិនារីកម្ពុជា ស្ថិតនៅក្នុង Group A ជាមួយក្រុមជម្រើសជាតិថៃ, វៀតណាម និងឥណ្ឌូណេស៊ី ដោយលែកពូល B មានក្រុមជម្រើសជាតិហ្វីលីពីន, មីយ៉ាន់ម៉ា អូស្ត្រាលី និងទីម័រខាងកើត។

ការប្រកួតពានរង្វាន់ផ្នែកនារី ASEAN Women’s MSIG Serenity Cup 2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងហាយហ្វុង ប្រទេសវៀតណាម។
កម្មវិធីប្រកួតពេញ មានដូចខាងក្រោម៖

ពានរង្វាន់បាល់ទាត់ផ្នែកនារី ASEAN Women’s Cup បង្កើតឡើងដំបូងនៅឆ្នាំ២០០៤ ដោយក្រុមជម្រើសជាតិនារី ថៃ ឈ្នះច្រើនជាងគេ ចំនួន៤លើក, វៀតណាម ឈ្នះចំនួន ៣លើក, មីយ៉ាន់ម៉ា ឈ្នះចំនួន ២លើក, អូស្ត្រាលី U23, ជប៉ុន U23 និងហ្វីលីន ឈ្នះ១លើកដូចគ្នា ចំណែកឯប្រទេសដែលទទួលរៀបចំជាម្ចាស់ផ្ទះច្រើនជាងគេ គឺវៀតណាម៕


