បន្ទាប់​ពី​មានការ​រិះគន់​ច្រើន​នៅលេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ករណី​លោក​អនុសេនីយ៍​ត្រី​ ដុក​ ដេត​ មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​គំរូ​ នៃ​ អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​ ខេត្ត​បន្ទាយមានជ័យ​ ​បង្ហោះ​លេីបណ្ដាញសង្គម​ហ្វេសប៊ុក​ ដោយបានយករឿងជម្លោះព្រំដែន​កម្ពុជា-​ថៃ​មកធ្វើ​ជាល្បែង​ភ្នាល់​កំសាន្ត​ លោកឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​ខេត្ត​ បាន​ចាត់​មន្ត្រី​ជំនាញ​អញ្ជើញ​លោក​ ដុក​ ដេត​ មកសារសួរ​ ។ 

បន្ទាប់​ពី​សាកសួររួច​ សាម៉ី​ខ្លួនដែលជា អ្នកបង្ហោះ​បាន​ទទួល​ស្គាល់​កំហុស​រួចបានលុប​អត្ថបទ​នោះ​ចេញវិញ​ ។  ទោះជាយ៉ាងណាក្ដី​ លោក​អនុសេនីយ៍​ត្រី​ ដុក​ ដេត​ នៅតែ​ជាប់​ វិន័យ​នគរបាល​ជាតិ​ដដែល​ ។

បើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលជាតិ ការបង្ហោះសាររបស់អនុសេនីយ៍ដុក ដេតធ្វើឲ្យអាប់ឱនដល់កិត្តិយស តម្លៃនិងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ៕

អត្ថបទ៖តាខ្មៅ

Share.