ឧត្តរមានជ័យ ៖ បុរសម្នាក់រងរបួសធ្ងន់ អេស្កាវ៉ាទ័រមួយគ្រឿងរងខូចខាត បន្ទាប់ពីធ្វើការកកាយដីការដ្ឋានសួនសត្វ ក្នុងកាស៊ីណូអូស្មាច់រីសត ស្រាប់តែប៉ះផ្ទុះ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

តាមអាជ្ញាធរសុីម៉ាក់ បានឱ្យដឹងថា ចំណ៧ចខាងលើជាការដ្ឋាន សួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត កំពុងសាងសង់ គ្រាដែលគ្រឿងចក្រ អេស្កាវ៉ាទ័រ កកាយដី ស្រាប់តែប៉ះ គ្រាប់សំណល់ យុទ្ធភណ្ឌមិនទានផ្ទុះ សល់តាំងពីសម័យសង្គ្រាម បានផ្ទះឡើង បណ្តាលឱ្យរងរបួសអ្នកបើកបរម្នាក់ គ្រឿងចក្ររងខូចខាត ។ ក្រោយកើតហេតុ ភ្លាមៗ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

អត្ថបទ៖ តាតុងសែនជ័យ

Share.