ក្លិបបាល់ទាត់បឹង សហការជាមួយស.ស.យ.ក រាជធានីភ្នំពេញ បានរៀបចំពានរង្វាន់បាល់ទាត់ ជើងឯកកុមារ លើកទី៥ ឆ្នាំ២០២៥ ក្នុងនោះបានរកឃើញក្រុមទាំង៥ឈុតគ្រងជើងឯក ក្រោយធ្វើការប្រកួតពេញ១ថ្ងៃ នៅតារាងបាល់ទាត់ Down Town Sports ។

ខាងក្រោមនេះជាម្ចាស់ជើងឯកពានរង្វាន់កុមារ លើកទី៥ ឆ្នាំ២០២៥ ៖
- ក្រុមអាយអេសអាយ ដង្កោសែនជ័យ ឈ្នះជើងឯក ពានរង្វាន់ U9
- ក្រុមបាល់ទាត់ភ្នំពេញក្រោន ឈ្នះជើងឯក ពានរង្វាន់ U11
- ក្រុមបាល់ទាត់ CSB United ឈ្នះជើងឯក ពានរង្វាន់ U14
- ក្រុមបាល់ទាត់វិសាខា ឈ្នះជើងឯក ពានរង្វាន់ U14 Elite
- ក្រុមបាល់ទាត់ C-Hight Youth FC ឈ្នះជើងឯក ពានរង្វាន់ U17
សូមជម្រាបថា ការប្រកួតពានរង្វាន់ជើងឯកកុមារ លើកទី៥ ឆ្នាំ២០២៥ នេះគឺមានក្រុមចូលរួមប្រកួតចំនួន៦២ក្រុម មកពី២២ គ្រឹះស្ថានសិក្សា និងសាលាបាល់ទាត់ ស្ថិតក្នុងរាជធានីភ្នំពេញបានប្រកួតប្រជែងគ្នាដើម្បីដណ្តើមយកពានរង្វាន់ ៥កម្រិតអាយុ (U9, U11, U14, U14 Elite និង U17) ៕


