ពោធិ៍សាត់៖ ក្រុមលួចធ្វើសកម្មភាពនេសាទក្នុងដែនអភិរក្ស ចំនួន០៤នាក់ត្រូវបានជំនាញជល់ផលបង្ករសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ដើម្បីចាត់ការតាមវិធានការច្បាប់ នៅព្រឹកថ្ងៃទី ១៦ ខែមិថុនាឆ្នាំ២០២៥នេះ។

លោកហុកម៉េងអាន នាយរងផ្នែករដ្ឋបាលជលផលក្រគរ ទទួលបន្ទុកសង្កាត់រដ្ឋបាលជលផលកណ្ដៀង បានបញ្ជាក់ឲ្យដឹងថា ក្រុមជនសង្ស័យដែលជំនាញរបស់លោកកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តទាំង៤នាក់នោះ បានលួចធ្វើសកម្មភាពនេសាទ ដោយប្រើប្រាស់ឧបករណ៍នេសាទលក្ខណៈគ្រួសារ រាយសន្ទួច និងរាយមង ក្នុងកន្លែងអភិរក្សជលផលរាំងទិល។

ជនសង្ស័យទាំង៤នាក់នាក់ ទី១ឈ្មោះ វៀង យុាំងថៃ ភេទប្រុសអាយុ២៣ ឆ្នាំ។ ទី ២ វៀងយុាំងយូ ភេទប្រុសអាយុ ៤០ឆ្នាំ។ ទី៣ វៀងយុាំងជុយ ភេទប្រុសអាយុ ៣៣ឆ្នាំ និងទី ៤ឈ្មោះចាំងយុាំងតាំ ភេទប្រុសអាយុ ២១ ឆ្នាំ ទាំង៤ នាក់រស់នៅលើផ្ទៃទឹកបឹងទន្លេសាបក្នុងឃុំរាំងរិល ស្រុកកណ្ដៀងខេត្តពោធិ៍សាត់។ ក្នុងនោះកម្លាំងបានដកហូត កាណូតបាឡាស្មាច់ភ្ជាប់ម៉ាស៊ីន២គ្រឿងសន្ទូចរនងចំនួន ៣,៥០០ ផ្លែ ម៉ាស៊ីនខ្យល់ចំនួន១គ្រឿងនិងមួងរាយប្រវែង ៣០០០ម៉ែត្រ។ បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនយកមកប្រគាល់ឲ្យជំនាញជលផល ដើម្បីបន្តនីតិវិធី៕

អត្ថបទ៖​ពោធិ៍សាត់

Share.