ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិខ្មែរកីឡាហាប់គីដូ ដណ្ដើមបានមេដាយសរុប ២៣គ្រឿង ក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ 2nd Southeast Asia Hapkido Championship 2025 នៅប្រទេសឥណ្ឌូណេស៊ី។

ឆ្លងកាត់ការប្រកួតរយៈពេល ២ថ្ងៃ ពីថ្ងៃទី១៤ និងទី១៥ ខែមិថុនា ក្រុមអត្ដពលិកកម្ពុជា ដណ្ដើមបានមេដាយសរុបចំនួន២៣ ក្នុងនោះ មាស៤ ប្រាក់៧ និងសំរឹទ្ធ១២។
កីឡាករ កីឡាការិនី ដែលឈ្នះមេដាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ រួមមានឈ្មោះ៖
១-កីឡាករ សុខុន សីហនុត (មេដាយមាស) វិញ្ញ្ញាសាប្រយុទ្ធ
២-កីឡាករ ធៀង សុចិត្រា (មេដាយប្រាក់) វិញ្ញាសាប្រយុទ្ឋ
៣-កីឡាករ ភិន មុនីរតន៍ (មេដាយប្រាក់) វិញ្ញាសាប្រយុទ្ឋ
៤-កីឡាករ គីម រតន៍មុនី (មេដាយប្រាក់) វិញ្ញាសាកក្តា អត់អាវុធ
៥-កីឡាការិនី ឡាយគីមហ័រ (មេដាយសំរឹទ្ធ២) វិញ្ញាសា កក្តា មានអាវុធនិង អត់អាវុធ
៦-កីឡាការិនី ណុប ស្រីពេជ្រ (មេដាយសំរឹទ្ធ) វិញ្ញាសាប្រយុទ្ធ
៧-កីឡាការិនី គង់ម៉ូណា ជេសស៉ីកា (មេដាយសំរឹទ្ធ) វិញ្ញាសា កាច់២នាក់
៨-កីឡាករ ធៀង សុចិត្រា (មេដាយសំរឹទ្ធ) វិញ្ញាសា កត្តាមានអវុធ
៩-កីឡាករ នួន សុធាឬទ្ធិ (មេដាយសំរឹទ្ធ២) វិញ្ញាសា កត្តាមានអវុធ និង វិញ្ញាសា កាច់ពីរនាក់។

កីឡាករ កីឡាការិនី ដែលឈ្នះមេដាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ រួមមានឈ្មោះ៖
១-កីឡាការិនី គង់ម៉ូណា ដាយអាណា (មេដាយមាស) វិញ្ញាសាលោតចម្ងាយ
២-កីឡាការិនី គង់ម៉ូណា ជេសស៉ីកា (មេដាយមាស) វិញ្ញាសាលោតចម្ងាយ
៣-កីឡាករ ភិន មុនីរតន៍ (មេដាយមាស) វិញ្ញាសាលោតចម្ងាយ
៤-កីឡាករ គង់ម៉ូណា មិថុរ៉ា (មេដាយប្រាក់២) វិញ្ញាសាលោតចម្ងាយ១និង វិញ្ញាសាដួល១
៥-កីឡាការិនី គង់ម៉ូណា ជេសស៉ីកា (មេដាយប្រាក់) វិញ្គាសា លោតកម្ពស់
៦-កីឡាករ វិន លីហៀង (មេដាយប្រាក់) វិញ្ញាសាប្រយុទ្ធ
៧-កីឡាករ សុខុន សីហនុត (មេដាយសំរឹទ្ធ) វិញ្ញាសាលោតចម្ងាយ
៨-កីឡាការិនី ឡាយ គីមហ័រ (មេដាយ សំរិទ្ធ) វិញ្ញាសា លោតកម្ពស់
៩-កីឡាការិនី ណុប ស្រីពេជ្រ (មេដាយ សំរឹទ្ធ) វិញ្ញាសា លោតចម្ងាយ
១០-កីឡាករ សុខុន សីហនុត និង កីឡាការិនី គង់ ម៉ូណាដាយអាណា (មេដាយ សំរឹទ្ធ) វិញ្ញាសារកាច់
១១-កីឡាករ វិន លីហៀង និង កីឡាការិនី ណុប ស្រីពេជ្រ (មេដាយ សំរឹទ្ធ) វិញ្ញាសារកាច់

សូមរំលឹកថា សហព័ន្ធកីឡាហាប់គីដូកម្ពុជា បានបញ្ជូនប្រតិភូកីឡា ចំនួន១៥នាក់ ក្នុងនោះ អត្ដពលិក១១នាក់ ចូលរួមក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ នៅឥណ្ឌូណេស៊ី។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ 2nd Southeast Asia Hapkido Championship 2025 មាន៨ប្រទេសចូលរួម ដូចជា៖ព្រុយណេ ថៃ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម កម្ពុជា និងឥណ្ឌូណេស៊ី ដែលជាម្ចាស់ផ្ទះ៕


