កណ្តាល ៖ រថយន្តម៉ាក KIAមួយគ្រឿង ខណៈដែលកំពុងបើកបរ ស្រាប់តែឆ្លងប្រពន្ធភ្លើងឆាបឆេះផ្នែកខាងមុខ បង្កឱ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅតាមផ្លូវ២១អា ក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ រថយន្តមួយគ្រឿងខាងលើ ម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-9555 បើកមកដល់ចំណុចខាងលើ ស្រាប់តែឆ្លងប្រព័ន្ធភ្លើង ឆេះហុយផ្សែងខ្មួលខ្មាញ់ បង្កឱ្យភ្ញាក់ផ្អើល ពលរដ្ឋនាំគ្នាជួយពន្លត់ឱ្យរលត់ទៅវិញ ហើយក៏មានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ទៅបាញ់ទឹកបន្ថែមទៀត ។

ករណីខាងលើ ខូចខាតតែរថយន្ត ផ្នែកខាងមុខ មិនបង្កឱ្យអ្នកណារងរបួសឡើយ ក្រោយកើតហេតុ ម្ចាស់រថយន្ត អូសស្ទូចយកទៅជួសជុលដោយខ្លួនឯង ៕

អត្ថបទ÷តាតុងសែនជ័យ

Share.