ពានរង្វាន់បាល់ទាត់ផ្នែកនារី 2025 ASEAN U-19 Women’s Championship រកឃើញក្រុមឡើងមកវគ្គផ្តាច់ព្រ័ត្រហើយ ក្រោយបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កន្លងទៅ ក្នុងនោះក្រុមជម្រើសជាតិនារីថៃ នឹងត្រូវជួបម្ចាស់ផ្ទះវៀតណាម នៅវគ្គផ្តាច់ព្រ័ត្រ ខណៈក្រុមជម្រើសជាតិនារីឥណ្ឌូណេស៊ី ត្រូវប៉ះមីយ៉ាន់ម៉ា វគ្គដណ្តើមយកចំណាត់ថ្នាក់លេខ៣។

កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ

  • ក្រុមជម្រើសជាតិនារីថៃ ប៉ះ ក្រុមជម្រើសជាតិនារីវៀតណាម វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី១៨ ខែមិថុនា​ ឆ្នាំ២០២៥ នៅកីឡដ្ឋាន Thống Nhất Stadium ម៉ោង ៦:៣០ល្ងាច

កម្មវិធីប្រកួតវគ្គដណ្តើមចំណាត់ថ្នាក់លេខ៣

  • ក្រុមជ្រើសជាតិនារីឥណ្ឌូណេស៊ី ប៉ះ ក្រុមជម្រើសជាតិនារីមីយ៉ាន់ម៉ា វគ្គដណ្តើមចំណាត់ថ្នាក់លេខ៣ នៅកីឡដ្ឋាន Thống Nhất Stadium ម៉ោង ៣រសៀល។

ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ ថៃ បានក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់បាល់ទាត់នារី ASEAN U19 Girls’ Championship ឆ្នាំ២០២៤ ក្រោយឈ្នះវៀតណាម ក្នុងលទ្ធផល ២-១ កាលពីរាត្រីថ្ងៃទី១៥ កក្កដា នៅកីឡដ្ឋាន Gelora Sriwijaya៕

Share.