ក្រោយបញ្ចប់ការប្រកួតពានរង្វាន់ក្នុងស្រុក ទាំងការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២៥ ទីផ្សាដោះដូរកីឡាករក្នុងស្រុកមានការប្រែប្រួលជាច្រើន សូម្បីតែគ្រូបង្វឹកតាមបណ្តាលក្លិបមួយចំនួនក៏មានការផ្លាស់ប្តូរផងដែរ។
ថ្ងៃនេះសារព័ត៌មានត្រយង សូមលើកយកក្លិបចំនួន៤ដែលបានប្រកាសតែងតាំងគ្រូបង្វឹកថ្មី គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥៖
- ទី១) ក្លិបបាល់ទាត់វិសាខា បានប្រកាសនាំយកគ្រូបង្វឹកថ្មីជនជាតិបារាំង គឺលោក Gerard Jones នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ ដើម្បីជំនួសកៅអីលោក Kalns jurgis គ្រូបង្វឹកជនជាតិឡេតូនី ។


- ទី២) ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានបក្រកាសនាំយកគ្រូបង្វឹកជនជាតិជប៉ុន គឺលោក Sotaro Yasunaga កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ ក្រោយប្រកាសចែកផ្លូវជាមួយលោក Koki Miyagi ។


- ទី៣) ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសនាំយកគ្រូបង្វឹកជនជាតិ អៀរឡង់ខាងជើង គឺលោក Mattew McConkey កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅក្រោយក្លិបជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៥ មួយនេះបានចែកផ្លូវជាមួយលោក Pep Muñoz គ្រូបង្វឹកជនជាតិអេស៉្បាញ ។


- ទី៤) ក្លិបបាល់ទាត់ឡាយហ្វខេត្តព្រះសីហនុ បានប្រកាសនាំយកគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង គឺលោក Mattew HEO JAE WON កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅក្រោយចែកផ្លូវជាមួយលោក Jorg Peter Steinebrunner គ្រូបង្គោលជនជាតិអាល្លឺម៉ង់៕



