ខ្សែប្រយុទ្ធ Inter Milan និងក្រុមជម្រើសជាតិអ៊ីរ៉ង់ Mehdi Taremi ខកខានចូលរួមពានរង្វាន់ FIFA Club World Cup 2025 ក្រោយមិនអាចចាកចេញពីប្រទេសអ៊ីរ៉ង់ បន្ទាប់ពីបិទជើងហោះហើរ ខណ:ជម្លោះកាន់តែកាន់ឡើងខ្លាំងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។

ស្របពេលក្រុមបាល់ទាត់ Inter Milan ក្រោមការដឹកនាំរបស់លោក Cristian Chivu ប្រកួតបើកឆាកបានត្រឹមស្មើ C.F. Monterrey សមាជិកលីគកំពូលម៉ិកស៊ិក ក្នុងលទ្ធផល ១-១ ខណ:ខ្សែការពារ Sergio Ramos រកបាន១គ្រាប់ពីការលោតតែតបញ្ចូលទី។

គួរដឹងថាពានរង្វាន់ FIFA Club World Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ២០០០ បច្ចុប្បន្នមានអាយុកាល ២៥ឆ្នាំគត់ ខណ:ក្រុមបាល់ទាត់ Real Madrid ឈ្នះច្រើនជាងគេសរុប៥លើក តាមពីក្រោយដោយ Barcelona ៣លើក៕

