បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ បានចាត់ឱ្យមន្រ្តីអគ្គិសនីក្រុងប៉ោយប៉ែត ចុះកាត់ខ្សែភ្លើង ពីថៃចោលតែម្តង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ កុំឱ្យភាគីថៃបានចិត្តពេក ចេះតែបិទបើកៗភ្លើងតាមអំពើចិត្តនោះ។

លោក ឯម វុត្ថន នាយករដ្ឋបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ក្រោយភាគីថៃបានបិតបើកភ្លើងតាមអំពើរចិត្ត ធ្វើប៉ះពាល់ការប្រើប្រាស់ ទើបអាជ្ញាធរក្រុង និងក្រុមហ៊ុនម៉ៅការបណ្តាញអគ្គិសន្គិសនីបានចុះទៅកាត់ផ្តាច់អគ្គិសនីថៃ ដែលអូសចូលតាមភូមិសាស្គ្រភូមិអូរនាង សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ដែលប្រើប្រាស់ក្នុងតំបន់កាស៊ីណូក្រុងប៉ោយប៉ែត និងតំបន់សេដ្ឋកិច្ចពិសេសអូរនាង ដែលក្រុមហ៊ុនម៉ៅការបណ្តាញអគ្គិសនីថៃអូសចូលប្រមាណ១០ភាគរយ និង៩០ភាគរយបណ្តាញអគ្គីសនីក្នុងស្រុក។

លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ ក្រោយអាជ្ញាធរក្រុងប៉ោយប៉ែត និងក្រុមហ៊ុនតបណ្តាញអគ្គិសនីដែលនាំចូលពីថៃប្រើប្រាស់ក្នុងក្រុងប៉ោយប៉ែត បានកាត់ផ្តាច់បណ្តាញអគ្គិសនីថៃទាំងស្រុងតែម្តង ហើយពេលនេះក្រុមហ៊ុនម៉ៅការបានកំពុងតបណ្តាញអគ្គិសនីក្នុងស្រុកជាបណ្តើរៗដើម្បីឱ្យបានឆាប់ជូនបងប្អូនប្រើប្រាស់។

តំណាងក្រុមហ៊ុនអគ្គិសនីអានកូ បានបញ្ជាក់ថា ពេលនេះក្រុមហ៊ុនដែលម៉ៅការបណ្តាញអគ្គិសនីលេងប្រើដង្ហើមដករបស់ថៃទៀតហើយ ព្រោះវាជួបការលំបាកនិងការបិតបើកតាមអំពើរចិត្តរបស់ភាគីថៃ ទើបខាងក្រុមហ៊ុន និងអាជ្ញាធរសម្រេចចិត្តកាត់ផ្តាច់លេងប្រើប្រាស់បណ្តាញអគ្គសនីថៃ ដោយយើងតបណ្តាញប្រើតែភ្លើងរបស់កម្ពុជាតែម្តង៕

អត្ថបទ៖ ប៉ោយប៉ែត

