ក្លិបបាល់ទាត់ Nongbua Pitchaya FC បានសម្រេចចិត្តមិនចូលរួមពានរង្វាន់កម្រិតទី២ Thai League 2 សម្រាប់រដូវកាល ២០២៥-២៦ ក្រោយ​មាន​ជម្លោះ​ជាមួយ​កីឡាករ​បរទេស​ទាក់ទងនឹងរឿងប្រាក់ចំនួន១០ លានបាត ដែលស្នើនឹងជាង ៣០ម៉ឺនដុល្លារអាមេរិក នេះបើយោងតាមការចេញផ្សាយដោយ League One Thailand នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នេះ។

ក្រោយមានបញ្ហាជាមួយកីឡាករបរទេសក្លិបាបបាល់ទាត់ Nongbua Pitchaya FC បានបើកកិច្ច​ប្រជុំ​លើ​បញ្ហានេះ បន្ទាប់ពីបានពិភាក្សា និងពិគ្រោះយោបល់ជាមួយអ្នកជំនាញ មុនសម្រេចមិនបញ្ជូនក្រុម​ទៅចូលរួមការប្រកួត Thai League 2 ដើម្បីការពារបញ្ហាដែលអាចកើតឡើងក្នុងរដូវកាលនេះ ។

ប្រភពខាងលើបានបញ្ជាល់ដែរថា សម្រាប់ព័ត៌មានលម្អិតពីក្លិបាប់ Nong Bua Pitchaya FC នឹង​ប្រកាស​ប្រាប់​អ្នកគាំទ្រ​ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។

សូមជម្រាបថាក្លិបបាល់ទាត់ Nongbua Pitchaya FC ចូលរួមជាមួយលីគកំពូលថៃ Thai League 1 បានចំនួន១៤រដូវកាល មកហ់ើយ បន្តែនៅរដូវកាលឆ្នាំ២០២៦ ត្រូវបានកាតមកលីគទី២វិញ ខណៈក្លិបដែលមានមូលដ្ឋាននៅភាគ​ឦសាន​នៃ​ប្រទេស​ថៃ​ មួយនេះធ្លាប់នាំយកកីឡាករ Marcus Haber អតីតកីឡារបស់ព្រះខ័នរាជស្វាយរៀង ទៅចូលរួម បានមួយ១រដូវកាល និងបានចែកឆ្លូវគ្នា កាលពីជាង២សប្តាហ៍មុខ៕

Share.