តាមកាសែត The Nation បានចេញផ្សាយនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ នេះថា ឧទ្ធម្ភាគច្រកងទ័ព ឈុតពិសេស Suranaree ក្រុមទ័ពទី ២ ថៃ បានចុះចតជាបន្ទាន់ ក្រោយកើតមានបញ្ហាបច្ចេកទេស បណ្ដាលឱ្យទាហានថៃ ៥នាក់ ។

ទាហានរងរបួទាំង ៥ ក្នុងចំណោមទាហាន ៨នាក់រងរបួស អំឡុងពេលធ្វើដំណើរតាមផ្លូវអាកាសក្នុងប្រតិបត្តិការណ៍ផ្លាស់ប្ដូរពលទាហាន និងដឹកជញ្ជូនសំភារៈផ្គត់ផ្គង់យោធា នៅស្រុកណាំយឺន ខេត្តឧប៊ុនរ៉ាតថានី។
ហេតុការណ៍នេះកើតនៅវេលារសៀលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៥ ដោយមានអាកាសយានិក ២ នាក់ មេកានិក ២ នាក់ និងអនុរក្ស ៤ នាក់មកពីកងវរសេនាធំលេខ២៣ និងកងអនុសេនាធំលេខ ២៣១០ ធ្វើដំណើរតាមឧទ្ធម្ភាគចក្រខាងលើ។
យ៉ាងណាម៉ិញ ទាហានទាំង ៥នាក់ដែលរងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់ និងព្យាបាលរបួសនៅជំរុំពេទ្យ សារ៉ាភិធីប្រាក់ស៊ុង៕

