ប៉ៃលិន÷ កម្ពុជាបានបដិសេធសំណើរបស់ភាគីថៃ ប្រចាំខេត្តចាន់បុរី ដែរបានស្នើសុំឲ្យកម្ពុជាអនុញ្ញាតឱ្យខាងខ្លួននាំបន្លែ និងផ្លែឈើចូលតាមច្រកព្រំដែនដូចដែលធ្លាប់ធ្វើកន្លងមក ដោយលើកហេតុថា គ្រឿងបន្លែនិងផ្លែឈើមានលក្ខណៈងាយខូច។




ប៉ុន្តែចំពោះសំណើរនេះ ត្រូវបានភាគីកម្ពុជាបដិសេធ បន្ទាប់ពីគយថៃបានសុំជួបចរចារជាមួយនៅចំណុចស្ពានព្រំដែន នៅថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០២៥ ដោយភាគីកម្ពុជាបានឆ្លើយតបថា ការអនុញ្ញាតឲ្យនាំបន្លែ ផ្លែឈើចូលវិញបានលុះត្រាតែភាគីថៃព្រមបើកច្រកព្រំដែនឲ្យដំណើរការតាមម៉ោងដើមវិញ ពោលគឺចាប់ពីម៉ោង ៦ ព្រឹក ដល់ ១០យប់ដូចកាលពីមុនវិញ។ ប្រសិនបើមិនបើកព្រំដែនតាមលក្ខខណ្ឌនេះវិញទេ ភាគីកម្ពុជានឹងបន្តផ្អាកការនាំចូលដដែល ព្រោះការបិទច្រកព្រំដែននេះ គឺភាគីថៃគឺជាអ្នកបិទដោយខ្លួនឯងមុនទេ។









តាមអាជ្ញារធរច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ជូជា និងខេត្តចាន់បុរី ប្រទេសក្រថៃ គឺស្ថានភាពការចេញ-ចូលការដោះដូរ និងសកម្មភាពពាណិជ្ជកម្ម ដំណើរការជាធម្មតាទេ គឺលើកលែងតែ បន្លែនិងផ្លែឈើ មិនអនុញ្ញាតឱ្យនាំចេញ-នាំចូល ឆ្លងកាត់ព្រំដែននោះទេ ដោយច្រកនេះបានបិទ នៅវេលាម៉ោង ៤៖០០នាទីល្ងាច។

សូមបញ្ជាក់ដែរថា ជុំវិញការបិទច្រកព្រំដែនមិនឲ្យបន្លែ និងផ្លែឈើថៃចូលមកកម្ពុជានេះ នាយករដ្ឋមន្រ្តីថៃ Paethongtarn ក៏បានតេទូរស័ព្ទ មកសុំអង្វរ សម្តេចតេជោ ហ៊ុន សែន និងសុំសម្តេច ឲ្យជួយនិយាយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឲ្យជួយសម្រួលឲ្យសភាពការណ៍ឲ្យវិលទៅរកប្រក្រតីភាពឡើងវិញដូចមុនពេលកើតមានហេតុការណ៍ប្រឈមមុខដាក់គ្នា ដើម្បីសេចក្តីសុខរបស់ប្រទេសទាំងពីរ។ ដោយនាយករដ្ឋមន្រ្តីថៃ ស្នើសុំសម្តេចតេជោ សូមឲ្យមានការចរចាគ្នាមុនបើក ព្រោះបើសិនជាបើកដោយមិនមានការចរចាច្បាស់ជាមានការវាយប្រហារពីក្នុងសង្គមថៃថា ស្អីក៏ព្រមៗជាមួយខ្មែរ។


ជុំវិញការសន្ទនាជាមួយនាយករដ្ឋមន្រ្តីថៃរូបនេះ សម្តេចតេជោ បានប្រាប់ទៅនាយករដ្ឋមន្ត្រីថៃថា
រឿងធ្វើប្រក្រតីភាពនៅតាមព្រំដែន អត់ចរចាទេ ព្រោះខាងភាគីថៃជាអ្នកចាប់ផ្តើមបង្កើតបញ្ហា ចង់លើកមុខលើកមាត់ខ្លួនឯង បែរចង់ទម្លាក់មកឲ្យខាងកម្ពុជា អត់បានទេ ខាងកម្ពុជា អត់ចរចាទេរឿងហ្នឹង។ ខាងភាគីថៃត្រូវធ្វើមុនតែម្តង គឺដកបទបញ្ជាបិទទល់ដែនហើយ ខាងកម្ពុជាសន្យាថា យ៉ាងយូរ៥ម៉ោងនឹងបើកឡើងវិញ ខ្ញុំធានាកាត់ក្បាលខ្ញុំក្រវាត់ចោល៕




