ក្រុមជម្រើសជាតិនារីវៀតណាម បានរបូតពានរង្វាន់បាល់ទាត់ផ្នែកនារី 2025 ASEAN U-19 Women’s Championship ៤ឆ្នាំជាប់គ្នា ដោយបរាជ័យថ្មីក្រោមចាញ់ក្រុមជម្រើសជាតិនារីថៃ វគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។

នេះគឺជាការបរាជ័យ ៤ឆ្នាំជាបគ្នារបស់ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ វៀតណាម ដោយឡើងវគ្គផ្ដាច់ព្រ័ត្រចំនួន ៤លើកបានត្រឹមជើងឯករងទាំង ៤លើក៖
- ឆ្នាំ២០២៤ ថៃ ឈ្នះឈ្នះជើងឯក៖ ថៃ ០-០ វៀតណាម (បាល់ ១១ម៉ែត្រ ៥-៣)
- ឆ្នាំ២០២២ អូស្ត្រាលី ឈ្នះជើងឯក៖ អូស្ត្រាលី ២-០ វៀតណាម
- ឆ្នាំ២០២៣ ថៃ ឈ្នះឈ្នះជើងឯក៖ ថៃ ២-១ វៀតណាម
- ឆ្នាំ២០២៥ ថៃ ឈ្នះឈ្នះជើងឯក៖ ថៃ ៣-១ វៀតណាម

គួរបញ្ជាក់ថា សម្រាប់ក្រុមជម្រើជាតិនារីរីអាយុក្រោម១៩ឆ្នាំ កម្ពុជា ធ្លាប់បានចូលរួមប្រកួតក្នុងពានរង្វាន់បាល់ទាត់ផ្នែកនារី ASEAN U-19 Women’s Championship ចំនួន ៣លើករួមមកនៅឆ្នាំ២០២២, ២០២៣ និងឆ្នាំ២០២៥ ដោយបានធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូលដូចគ្នា៕


