ក្រុម​បាល់ទះជម្រើសជាតិ​នារី​ជប៉ុន បានយកឈ្នះក្រុម​នារី​ថៃ ក្នុងលទ្ធផល ៣-២ (២៥-១៨, ២៥-២៣, ២០-២៥, ១៥-២៥, ១១-១៥) ពានរង្វាន់បាល់ទះផ្នែកនារីពិភពលោក FIVB Women’s Volleyball Nations League 2025 សប្ដាហ៍ទី២ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។

៥ប្រកួតក្រុមបាល់ទះ​នារីជប៉ុន

  • ហូឡង់ ០-៣ ជប៉ុន (១៧–២៥, ១៥–២៥, ១៦-២៥)
  • ស៊ែប៊ី ០-៣ ជប៉ុន (១៩–២៥, ២១–២៥, ១៣-២៥)
  • កាណាដា ០-៣ ជប៉ុន (២៤–២៦, ២០–២៥, ១៩-២៥)
  • សាធារណរដ្ឋដូមីនីកែន ០-៣ ជប៉ុន​ (១៩–២៦, ២១–២៥, ៩-២៥)
  • ថៃ ២-៣ ជប៉ុន (២៥-១៨, ២៥-២៣, ២០-២៥, ១៥-២៥, ១១-១៥)។

៥ប្រកួត​រួច​មក​ក្រុមបាល់ទះ​នារីថៃ

  • ថៃ ០-៣ ប៉ូឡូញ (២២–២៥, ២៤–២៦, ២២–២៥)
  • ប៊ែលហ្ស៊ិក ៣-១ ថៃ (២៥–២២, ២៥–២៣, ២៤–២៦, ២៥–២២)
  • តួកគី ៣-០ ថៃ (២៥–២៣, ២៥–១៤, ២៥–២២)
  • បារាំង ១-៣ ថៃ (១៤–២៥, ២៥–១៩, ២៣–២៥, ១៣–២៥)
  • ថៃ ២-៣ ជប៉ុន (២៥-១៨, ២៥-២៣, ២០-២៥, ១៥-២៥, ១១-១៥)។

ការ​ប្រកួត​ពានរង្វាន់បាល់ទះផ្នែកនារីពិភពលោក FIVB Women’s Volleyball Nations League 2025 មាន​២​ដំណាក់​កាល​គឺ ទី១ ការ​ប្រកួត​វិល​ជុំ​សន្សំពិន្ទុ​ដែល​មាន​​ ៣​សប្តាហ៍ គិត​ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ដល់​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២៥។

ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ចំនួន​៧ និង​ម្ចាស់​ផ្ទះ ប៉ូឡូញ ​បាន​ឡើង​ទៅ​​ដំណាក់​កាល​ទី​២ ដែល​ជា​ជុំផ្ដាច់ព្រ័ត្រ ធ្វើឡើង​ចាប់​ពី​ថ្ងៃទី២៣ រហូត​ដល់​ថ្ងៃទិ២៧ ខែមិថុនា ឆ្នាំ២០២៥ ដើម្បី​រក​ឃើញ​ម្ចាស់​ជើង​ឯក៕

Share.