លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធកីឡាហាប់គីដូកម្ពុជាដែលដឹកនាំកីឡាករ បានលើកឡើងថា៖ ហាប់គីដូកម្ពុជាឈ្នះមេដាយលើសពីការរំពឹងទុក បន្ទាប់ពីក្តីរំពឹងមុនពេលចេញប្រកួត គឺចង់បានដណ្តើមបានមេដាយត្រឹម១០គ្រឿងចុះក្រោម ឬ៥គ្រឿងឡើងលើ គឺទទួលយកបានហើយ។ ការលើកឡើងដូចនេះបន្ទាប់បីលោកបានដឹកនាំក្រុមកីឡាករ កីឡាការិនី ត្រឡប់មកដល់មាតុប្រទេសវិញ កាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។

លោក គង់ ចាន់ធីណា បានមានប្រសាសន៍ថា៖ មេដាយចំនួន ២៣គ្រឿងរបស់កម្ពុជា ដែលដណ្តើមបានរួមមានមេដាយមាស ៤គ្រឿង មេដាយប្រាក់ ៧គ្រឿង និងមេដាយសំរឹទ្ធ ១២គ្រឿង។ ជាការកត់សម្គាល់របស់លោក គឺថា មានវិញ្ញាសាខ្លះ កីឡាករ កីឡាការិនីកម្ពុជាមានមានគុណភាពបច្ចេកទេសល្អជាង ដែលឈានដល់ការឈ្នះមេដាយមាស រីឯវិញ្ញាសាខ្លះទៀត គឺកីឡាករ កីឡាការិនីកម្ពុជានៅមានកម្រិតនៅឡើយ ដោយចំណុចខ្វះខាតទាំងនេះយើងនឹងបន្តការហ្វឹកហាត់បង្កើនគុណភាពបំពេញការខ្វះខាត ដើម្បីត្រៀមការប្រកួតអន្តរជាតិលើកក្រោយៗទៀត។
លោកបន្ថែមថា នេះជាការចូលរួមប្រកួតអន្តរជាតិជាលើកទី២ របស់ប្រភេទកីឡាហាប់គីដូកម្ពុជា បន្ទាប់ពីការចូលរួមប្រកួតជើងឯកពិភពលោក កាលពីឆ្នាំ២០២៤កន្លងទៅជាមួយនឹងសមិទ្ធផលមេដាយជាគ្រឿងផងដែរ។ យ៉ាងណាក្តី ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០២៥នេះ គឺកីឡាករ កីឡាការិនីកម្ពុជាបានប្រឹងប្រែងប្រកួតអស់ពីលទ្ធភាព ហើយយើងទទួលបានសមិទ្ធផលជាមេដាយជូនជាតិ សរុបចំនួន២៣គ្រឿង។

ឆ្លងកាត់ការប្រកួតរយៈពេល ២ថ្ងៃ ពីថ្ងៃទី១៤ និងទី១៥ ខែមិថុនា ក្រុមអត្ដពលិកកម្ពុជា ដណ្ដើមបានមេដាយសរុបចំនួន២៣ ក្នុងនោះ មាស៤ ប្រាក់៧ និងសំរឹទ្ធ១២។
កីឡាករ កីឡាការិនី ដែលឈ្នះមេដាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ រួមមានឈ្មោះ៖
១-កីឡាករ សុខុន សីហនុត (មេដាយមាស) វិញ្ញ្ញាសាប្រយុទ្ធ
២-កីឡាករ ធៀង សុចិត្រា (មេដាយប្រាក់) វិញ្ញាសាប្រយុទ្ឋ
៣-កីឡាករ ភិន មុនីរតន៍ (មេដាយប្រាក់) វិញ្ញាសាប្រយុទ្ឋ
៤-កីឡាករ គីម រតន៍មុនី (មេដាយប្រាក់) វិញ្ញាសាកក្តា អត់អាវុធ
៥-កីឡាការិនី ឡាយគីមហ័រ (មេដាយសំរឹទ្ធ២) វិញ្ញាសា កក្តា មានអាវុធនិង អត់អាវុធ
៦-កីឡាការិនី ណុប ស្រីពេជ្រ (មេដាយសំរឹទ្ធ) វិញ្ញាសាប្រយុទ្ធ
៧-កីឡាការិនី គង់ម៉ូណា ជេសស៉ីកា (មេដាយសំរឹទ្ធ) វិញ្ញាសា កាច់២នាក់
៨-កីឡាករ ធៀង សុចិត្រា (មេដាយសំរឹទ្ធ) វិញ្ញាសា កត្តាមានអវុធ
៩-កីឡាករ នួន សុធាឬទ្ធិ (មេដាយសំរឹទ្ធ២) វិញ្ញាសា កត្តាមានអវុធ និង វិញ្ញាសា កាច់ពីរនាក់
កីឡាករ កីឡាការិនី ដែលឈ្នះមេដាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ រួមមានឈ្មោះ៖
១-កីឡាការិនី គង់ម៉ូណា ដាយអាណា (មេដាយមាស) វិញ្ញាសាលោតចម្ងាយ
២-កីឡាការិនី គង់ម៉ូណា ជេសស៉ីកា (មេដាយមាស) វិញ្ញាសាលោតចម្ងាយ
៣-កីឡាករ ភិន មុនីរតន៍ (មេដាយមាស) វិញ្ញាសាលោតចម្ងាយ
៤-កីឡាករ គង់ម៉ូណា មិថុរ៉ា (មេដាយប្រាក់២) វិញ្ញាសាលោតចម្ងាយ១និង វិញ្ញាសាដួល១
៥-កីឡាការិនី គង់ម៉ូណា ជេសស៉ីកា (មេដាយប្រាក់) វិញ្គាសា លោតកម្ពស់
៦-កីឡាករ វិន លីហៀង (មេដាយប្រាក់) វិញ្ញាសាប្រយុទ្ធ
៧-កីឡាករ សុខុន សីហនុត (មេដាយសំរឹទ្ធ) វិញ្ញាសាលោតចម្ងាយ
៨-កីឡាការិនី ឡាយ គីមហ័រ (មេដាយ សំរិទ្ធ) វិញ្ញាសា លោតកម្ពស់
៩-កីឡាការិនី ណុប ស្រីពេជ្រ (មេដាយ សំរឹទ្ធ) វិញ្ញាសា លោតចម្ងាយ
១០-កីឡាករ សុខុន សីហនុត និង កីឡាការិនី គង់ ម៉ូណាដាយអាណា (មេដាយ សំរឹទ្ធ) វិញ្ញាសារកាច់
១១-កីឡាករ វិន លីហៀង និង កីឡាការិនី ណុប ស្រីពេជ្រ (មេដាយ សំរឹទ្ធ) វិញ្ញាសារកាច់

ព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ 2nd Southeast Asia Hapkido Championship 2025 មាន៨ប្រទេសចូលរួម ដូចជា៖ព្រុយណេ ថៃ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម កម្ពុជា និងឥណ្ឌូណេស៊ី ដែលជាម្ចាស់ផ្ទះ
គួរបញ្ជាក់ថា សហព័ន្ធកីឡាហាប់គីដូកម្ពុជាក្រោមការដឹកនាំរបស់ឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធបានបញ្ជូនមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ១៥ នាក់ចូលរួមការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ 2nd Southeast Asia Hapkido Championship 2025 លើកទី២ ឆ្នាំ២០២៥ ក្នុងនោះកីឡាករ ៧ នាក់ និងកីឡាការិនី ៤ នាក់៕


