HotNews ៖ គិតមកទល់ពេលនេះ លោកស្រី ផែថងថាន ស៊ីនណាវ៉ាត្រ នាយរដ្ឋមន្ត្រីថៃ កាន់តែទទួលសម្ពាធពីគ្រប់មជ្ឈដ្ឋាននៅក្នុងប្រទេសថៃ ជុំឱ្យលោកស្រីលាលែងពីតំណែងរបស់ខ្លួន ក្នុងនោះសម្ពាធពី សភាផង គណៈបក្សប្រឆាំងផង គណៈបក្សរដ្ឋាភិបាលចម្រុះផង ប្រជាជនផង និង ក្រុមយោធាផង ដែលកាន់តែធ្វើឱ្យនាយរដ្ឋមន្ត្រីថៃរូបនេះមានសម្ពាធផ្លូវចិត្តជាខ្លាំង។


រហូតនៅព្រឹកថ្ងៃទី ១៩ មិថុនា ២០២៥ លោកស្រី ផែថងថាន បានបង្ហោះសារខ្លីនៅលើគណនីក្នុងបណ្ដាញសង្គម Instagram នាម៉ោង ៨ និង ៥៤ នាទីព្រឹកថា People don’t fake depression.They fake being okay. Remember that. Be kind. ដែលមានន័យថា មនុស្សមិនអាចសម្ដែងធ្វើជាបាក់ទឹកចិត្តបាននោះទេ ក្រែងតែពួកគេធ្វើពុតជាមិនអី ត្រូវចាំថា ប្រកាន់ខ្ជាប់នូវអំពើល្អ៕

