ពានរង្វាន់យុវជនខេត្តស្វាយរៀង បានរកឃើញក្រុមចំនួន៨ឡើងទៅវគ្គ៨ក្រុមចុងក្រោយហើយ ក្រោយបញ្ចប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ ខណៈក្រុមព្រះខ័នរាជស្វាយរៀង អាយុក្រោម ១៨ឆ្នាំ ជាក្រុមចុងក្រោយគេ ឡើងទៅវគ្គបន្ត បន្ទាប់ពីយកឈ្នះលើក្រុមភូមិហ៊ុង យ៉ាងចាស់ដៃ ដោយលទ្ធផល ៩-១ នៅទីលានវិទ្យាល័យ ស្វាយរំពារ។

លទ្ធផលការប្រកួតវគ្គ១៦ក្រុមចុងក្រោយ៖

ក្រុមឡើងទៅវគ្គ៨ក្រុមចុងក្រោយ

  • កាំភ្លើងធំ
  • គោព្រៃភូមិស្វាយធំ់
  • លីងគួយ FC
  • សសយក ស្រុកចន្ទា
  • United SEZ
  • CRS Sports
  • យុវជនសាមគ្គី
  • ព្រះខ័នរាជស្វាយរៀង U18

គិតត្រឹមវគ្គ១៦ចុងក្រោយនេះ កីឡាករ សុខ គារ៉ា ជាកីឡាករដែលអាចរគ្រាប់បាល់បានច្រើនជាងគេ ពោលគឺ២៦គ្រាប់។

សូមជម្រាប់ថាពានរង្វាន់បាល់ទាត់ខេត្តស្វាយរៀង (Svay Rieng Cup) លើកទី៧ ឆ្នាំ២០២៥ មាន​៣៣​ក្រុម​មក​តាមបណ្តាលស្រុក និងក្រុងចូលរួមប្រកួត បែងចែងជា៨ពូល ក្នុង១ពូលមាន៤ក្រុម (ពូល ក,ខ,គ,ឃ,ង,ច,ឆ) ខណៈពូល ជ មាន៥ក្រុម ប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុក្នុងពូល យកក្រុម​លេខ​២និង​លេខ​២​ក្នុង​ពូលឡើងទៅវគ្គ​១៦ក្រុមចុងក្រោយ រួចបន្តប្រកួតគ្នាដល់វគ្គផ្តាច់ព្រ័ត្រ។

សម្រាប់ម្ចាស់ជើងឯករដូវកាលឆ្នាំ២០២៤ កន្លងទៅគឺបានទៅលើក្រុមក្រុម​ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោយ​យក​ឈ្នះ​ក្រុម សស​យក ក្រុងបាវិត ក្នុង​លទ្ធផល ៤ទល់និង២ នៅវគ្គ​ផ្ដាច់​ព្រ័ត្រ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនៅកីឡដ្ឋានខេត្តស្វាយរៀង៕

Share.