ឥណ្ឌូណេស៊ី និង​រៀត​ណាម ដឹកដៃគ្នាឡើងវគ្គ៨ក្រុម ក្រោយឆ្លកាត់ ២ប្រកួត ឈ្នះ១ និងចាញ់១ដូចគ្នា នៃពានរង្វាន់បាល់ទះ 2025 AVC Men’s Volleyball Nations Cup ដែលប្រទេសបារ៉ែន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។

សម្រាប់​លទ្ធផល​ជម្រុះក្នុងពូលរបស់​ឥណ្ឌូណេស៊ី រួម​មាន៖

  • ឥណ្ឌូណេស៊ី ៣-២ ថៃ (២២–២៥, ២២–២៥, ២៥–១៩, ២៥–២៣, ១៥–៨)
  • បារ៉ែន ៣-០ ឥណ្ឌូណេស៊ី (២៥–១៣, ២៧–២៥, ២៥–២២)

សម្រាប់​លទ្ធផល​ជម្រុះក្នុងពូលរបស់​វៀតណាម រួម​មាន៖

  • វៀតណាម ៣-០ នូវែលសេឡង់ (២៥–២៣, ២៥–២២, ២៥–១៥)
  • កូរ៉ែខាងត្បូង ៣-០ វៀតណាម (២៥–២២, ២៥–២៣, ២៥–១២)

កម្មវិធីប្រកួត​វគ្គ ៨ក្រុម ថ្ងៃទី២១ មិថុនា៖

ខណ:​ក្រុម​បាល់ទះ​បុរស​ថៃ និងហ្វីលីពីន បាន​ធ្លាក់​ចេញ​ពី ពានរង្វាន់បាល់ទះ 2025 AVC Men’s Volleyball Nations Cup ក្រោយ​បរាជ័យ​ ២ប្រកួត​ដូច​គ្នា។

ឆ្លងកាត់ ២ប្រកួតរបស់​ក្រុម​បាល់ទះ​បុរស​ថៃ ៖

  • បារ៉ែន ៣-១ ថៃ (២៥–២១, ២១–២៥, ២៥–១៩, ២៥–២២)
  • ឥណ្ឌូណេស៊ី ៣-២ ថៃ (២២–២៥, ២២–២៥, ២៥–១៩, ២៥–២៣, ១៥–៨)

ឆ្លងកាត់ ២ប្រកួតរបស់​ក្រុម​បាល់ទះ​បុរស​ហ្វីលីពីន៖

  • ប៉ាគីស្ថាន ៣-១ ហ្វីលីពីន (២៥–១៨, ២៥–១២, ១៨–២៥, ២៥–២២)
  • ចិន តៃបុិ ៣-១ (២៥–១៩, ២៣–២៥, ៣០–២៨, ២៥–២០)

ពានរង្វាន់បាល់ទះជើងឯកអាស៊ី AVC Men’s Volleyball Nations Cup ឆ្នាំ២០២៥ ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី១៧ មិថុនា នឹង​បញ្ចប់​នៅ​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។ ក្រុមចូល​រួម​ដណ្តើមពានទាំង១១ មានដូចជាបារ៉ែន, កាតា, ប៉ាគីស្ថាន, កូរ៉េខាងត្បូង, វៀតណាម, ចិនតៃប៉ិ, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ, អូស្ត្រាលី និងចុងក្រោយគេ នូវែលសេឡង់។

សម្រាប់​ម្ចាស់ជើងឯកនៃពានរង្វាន់មួយនេះ នឹងឡើងទៅលេងពានរង្វាន់ FIVB Men’s Volleyball Challenger Cup 2025 ដើម្បីបន្តប្រជែងកៅអីទៅពានរង្វាន់ FIVB Men’s Volleyball Nations League 2025។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៤ កន្លងទៅក្រុមបាល់ទះកាតា គឺជាម្ចាស់ជើងឯក ក្រោយយកឈ្នះប៉ាគីស្ថាន នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-០ ស្របពេលកូរ៉េខាងត្បូង ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះកាហ្សាក់ស្ថាន ៣-១៕

Share.