បាត់ដំបង÷ រដ្ឋបាលខេត្តបាត់ដំបងត្រៀមបើកព្រឹត្តិការណ៍ផ្លែឈើពិសាប៊ូហ្វេទុរេនម្នាក់ ៥ម៉ឺនរៀលហូបមិនកំណត់ក្នុងរយ:ពេល ៨០នាទីទាក់ទាញការចាប់អារម្មណ៍ភ្ញៀវក្នុង និងក្រៅស្រុក។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍ផ្លែឈើប្រចាំតំបន់ប៊ូហ្វេទុរេននេះប្រព្រឹត្តឡើងរយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទៅ ២៧-២៨ និងថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៥ នាបរិវេណមុខសាលាខេត្តបាត់ដំបង។

ទុរេនដែលដាក់តាំងលក់ធានាថាមានឱជារសផ្អែមឆ្ងាញ់ជាទិន្នផលក្នុងស្រុកក្នុងស្រុកសំឡូតផ្ទាល់ ១០០% មានប្រភពច្បាស់លាស់ ជាមូយផ្លែឈើជាច្រើនមុខទៀតដែលបានត្រួតពិនិត្យគុណភាពដោយ សាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបង។

លោក ឈឹម វជិរា បន្តថា÷ កម្មវិធីពិសាទុរេនប៊ូហ្វេ និងផ្លែឈើបាត់ដំបងជាច្រើនប្រភេទនេះពិសាដោយមិនកំណត់ក្នុងរយៈពេល ៨០នាទី ចាប់ពីម៉ោង ៥:០០នាទីល្ងាចតទៅ នៅក្នុងស្តង់ម៉ាស៊ីនត្រជាក់ប្រកបដោយផាសុកភាពមានភ្លេងខ្មែរប្រគំកំដរផងដែរ។

ក្រៅពីព្រឹត្តិការណ៍ប៊ូហ្វេទុរេន កម្មវិធីលើកទីដំបូងរបស់ខេត្តបាត់ដំបងនេះ ក៏មានដាក់តាំងលក់ផលិតផល ភូមិមួយផលិតផលមួយជាច្រើនដូចជា: បងបង្អែមផ្លែឈេីអ្នកបាត់ដំបង ផ្លែឈើសាវម៉ាវ​ មង្ឃុត​ ស្រុកសំឡូត​ ដូងខ្ទិះ​ ផ្លែក្រូច​ ម្នាស់​ដើមចំនួនជាង២០ស្តង់៕

អត្ថបទ: ដំបងក្រញូង

Share.