អន្តរជាតិ ៖ សារព័ត៌មានថៃ Khaosod បានផ្សាយនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ នេះថា ក្រុមឧទ្ទាមផ្ដាច់ខ្លួនដែលប្រឆាំងរដ្ឋាភិបាលថៃ បានទម្លាក់គ្រាប់បែកចំមូលដ្ឋាននៃអង្គភាពប្រតិបត្តិការពិសេស៩៣២២ ក្នុងស្រុកមឿង ខេត្ត ណារ៉ាធីវ៉ាត់ នៅវេលាម៉ោង ៧ និង ២០ នាទីព្រឹកនេះ។


ហេតុការណ៍នេះបណ្ដាលឱ្យប៉ូលិសថៃ ៣ នាក់រងរបួសធ្ងន់ និងបញ្ចូនទៅសង្គ្រោះបន្ទាន់ៗភ្លាមៗនៅមន្ទីរពេទ្យក្នុងខេត្ត ណារ៉ាធីវ៉ាត់ ។ អត្តសញ្ញាណប៉ូលិសរងគ្រោះមានឈ្មោះ ១.នាយប៉ូលិស ថុនណាប័ត ថងកៀវ មានអាយុ ២៨ ឆ្នាំ ២.នាយប៉ូលិស អឌិថេប រ៉ុតសៈម៉ាលី អាយុ ៥៥ ឆ្នាំ ៣.នាយប៉ូលិស ជារៈផុង ចារើន អាយុ ៥៤ ឆ្នាំ ។


យ៉ាងណាមិញ មកដល់់ពេលនេះ ប៉ូលិសថៃនៅមិនទាន់វែកមុខ និងរកឃើញអត្តសញ្ញាណពិតប្រាករបស់ក្រុមឧទ្ទាមផ្ដាច់ខ្លួនដែលបានទម្លាក់គ្រាប់បែកបាននៅឡើយទេ៕

