អ្នកផលិតមាតិកាថៃម្នាក់ដែលមានឈ្មោះថា Rachanonth ឬហៅថា វ៉ាយុ បានធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីស្វែករកការពិត ក្រោយពីបានឮតែភាគី Miss Grand ចោទប្រកាន់កម្ពុជាតែម្ខាង និងបានឮអ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះជេរប្រទេសកម្ពុជាជាប្រទេសអសុវត្ថិភាព។

នៅពេលមកដល់ភ្នំពេញជនជាតិថៃម្នាក់នេះ បានលើកឡើងថា ប្រទេសកម្ពុជាមិនដូចអ្វីដែលក្នុងរូបភាពរបស់ស្ថាប័ន Miss Grand បានបង្ហាញនៅលើបណ្ដាញសង្គមឡើយលោកក៏ឆ្ងល់ដូចគ្នា ព្រោះថា នៅកម្ពុជាមានបរិស្ថានស្អាតល្អ មានបដិសណ្ឋារកិច្ចល្អ ប្រជាជនមានភាពរួសរាយរាក់ទាក់ មានអាគារខ្ពស់ៗ និងផ្សារទំនើបដូចនៅក្នុងក្រុងនៃប្រទេសថៃខ្លះ ប្រទេសនេះចូលចិត្តប្រើ App ហើយជាពិសេសប្រទេសកម្ពុជាកាន់សាសនាព្រះពុទ្ធ ដែលមិនគួរឱ្យភ័យខ្លាចដូចអ្វីដែលពួកគេបានជេរឡើងនៅលើបណ្ដាញសង្គមនោះឡើយ។

សូមជម្រាប គណនី TikTok របស់អ្នកផលិតមាតិកាថៃរូបនេះមានអ្នកចូលចិត្តដល់ទៅ 4.3 M ឯណោះ៕

Share.