កំពង់ចាម៖ នៅព្រឹកថ្ងៃសៅរ៍ ទី ២០ ខែមិថុនា ឆ្នាំ ២០២៥ កម្មវិធីពិនិត្យ ពិគ្រោះនិងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃ ជូនមន្ត្រីពន្ធនាគារខេត្តកំពង់ចាម បានធ្វើឡើងនៅពន្ធនាគារខេត្តកំពង់ចាម ដោយមានការសហការរវាងសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម និងមន្ទីរសម្រាកព្យាបាល ស្គន់។

ក្នុងចំណោមមន្ត្រីពន្ធនាគារខេត្តចំនួន១២៣នាក់ ដែលបានទទួលការពិនិត្យ និងពិគ្រោះជំងឺភ្នែកយ៉ាងម៉ត់ចត់ ដោយមានមន្ត្រីចំនួន៩៦នាក់ ទទួលបានវ៉ែនតាដោយឥតគិតថ្លៃ។ ចំណែកអ្នកដែលមានជំងឺភ្នែកធ្ងន់ធ្ងរដែលត្រូវព្យាបាល ឬការវះកាត់ ក្រុមការងារក៏បានចេញបង្កាន់ដៃសម្រាប់ធ្វើវះកាត់ និងព្យាបាលបន្ថែមនៅមន្ទីរសម្រាកព្យាបាល ស្គន់ ដោយមានរយៈពេលសុពលភាព ៣០ថ្ងៃ។

កម្មវិធីនេះបានចាប់ផ្តើមពីម៉ោង ៨:៣០ព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់ ដែលជាសមិទ្ធផលនៃការចូលរួមយ៉ាងសកម្មរបស់មន្ត្រីអាជ្ញាធរ និងសហគមន៍ស្ម័គ្រចិត្ត ក្នុងគោលបំណងលើកកម្ពស់គុណភាពជីវិតរបស់បុគ្គលិកជាប់ការងារ៕
អត្ថបទ៖អាចារ្យលាក់

