ក្លិប Newcastle United

ក្នុងប្រវត្ដិសាស្រ្ដបាល់ទាត់របស់ប្រទេសអង់គ្លេស (English Premier League) នេះជាលើកទី២ហើយដែលមានក្រុមចំនួន៣គឺ Newcastle United, Burnley, Norwich City ដែលមិនទាន់ស្គាល់រសជាតិឈ្នះសោះសម្បី១ប្រកួត គិតត្រឹមសប្តាហ៍ទី៨នេះ ខណៈរឿងបែបនេះធ្លាក់កើតឡើងម្តងដែលនៅរដូវកាល ២០១៨-១៩ ដោយមាន៣ក្រុមដូចជា៖ Newcastle United, Cardiff City និង Huddersfield Town។

អត្ថបទពាក់ព័ន្ធ៖Reguilon រត់ទៅប្រាប់អាជ្ញាកណ្តាល​ភ្លាមៗ​ឲ្យផ្អាកការប្រកួត ក្រោយឃើញអ្នកគាំទ្រម្នាក់ដួលសន្លប់

ក្រុមទាំង៣ នៅសប្ដាហ៍នេះនៅតែបន្ដភាពបរាជ័យរបស់ពួកគេដោយ Newcastle United បានចាញ់ Tottenham Hotspur នៅដីខ្លួនឯងក្នុងលទ្ធផល ២-៣ ខណ: Burnley បន្តចាញ់ Manchester City ២-០ និង Norwich បានត្រឹមស្មើគ្នា ០-០ ជាមួយក្រុមកំពុងឡើងជើង Brighton & Hove Albion។

ក្លិប Norwich City

+ គិតត្រឹមសប្តាហ៍ទី៨ ក្នុងក្របខណ្ឌ Premier League៖

  • ក្លិប Norwich City ក្រោមការដឹកនាំរបស់លោក Daniel Farke ឆ្លងកាត់៨ប្រកួតនៅក្របខណ្ឌ Premier League មិនដែលឈ្នះ, ស្មើ២ប្រកួត និងចាញ់៦លើក បច្ចុប្បន្នមាន២ពិន្ទុតែប៉ុណ្ណោះឈរលេខរៀងទី២០ បាទតារាង។
  • ក្លិប Newcastle United ក្រោមការដឹកនាំរបស់លោក Steve Bruce ឆ្លងកាត់៨ប្រកួតដូចគ្នា មិនដែលឈ្នះ, ស្មើ៣ប្រកួត និងចាញ់៥លើក បច្ចុប្បន្នមាន៣ពិន្ទុតែប៉ុណ្ណោះ ឈរលេខរៀងទី១៩។
  • ក្លិប Burnley ក្រោមការដឹកនាំរបស់លោក Sean Dyche ឆ្លងកាត់៨ប្រកួតដូចគ្នា មិនដែលឈ្នះ, ស្មើ៣ប្រកួត និងចាញ់៥លើក បច្ចុប្បន្នមាន៣ពិន្ទុតែប៉ុណ្ណោះ ឈរលេខរៀងទី១៨។
ក្លិប Burnley
Telegram-Troryorng

Share.