ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី និងរៀតណាម ដឹកដៃគ្នាឡើងវគ្គ៨ក្រុចុងក្រោយ ក្រោយឆ្លកាត់ ២ប្រកួត ឈ្នះ១ និងចាញ់១ដូចគ្នា នៃពានរង្វាន់បាល់ទះ 2025 AVC Men’s Volleyball Nations Cup ខណៈនៅយប់ថ្ងៃទី២១ ខែមិថុនា នេះក្រុមទាំងពីរនឹងត្រៀមប្រកួតវគ្គ៨ក្រុមចុងក្រោយ ដែលប្រទេសបារ៉ែន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។


កម្មវិធីប្រកួតវគ្គ ៨ក្រុម ថ្ងៃទី២១ មិថុនា៖

សម្រាប់ក្រុមជម្រើសជាតិថៃ និងហ្វីលីពីន ធ្លាក់ចេញពីពានរង្វាន់ 2025 AVC Men’s Volleyball Nations Cup ក្រោយឆ្លងកាត់ ២ប្រកួតចាញ់ទាំង២ប្រកួត។
ពានរង្វាន់បាល់ទះជើងឯកអាស៊ី AVC Men’s Volleyball Nations Cup ឆ្នាំ២០២៥ ធ្វើឡើងចាប់ពីថ្ងៃទី១៧ មិថុនា នឹងបញ្ចប់នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។ ក្រុមចូលរួមដណ្តើមពានទាំង១១ មានដូចជាបារ៉ែន, កាតា, ប៉ាគីស្ថាន, កូរ៉េខាងត្បូង, វៀតណាម, ចិនតៃប៉ិ, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ, អូស្ត្រាលី និងចុងក្រោយគេ នូវែលសេឡង់។
សម្រាប់ម្ចាស់ជើងឯកនៃពានរង្វាន់មួយនេះ នឹងឡើងទៅលេងពានរង្វាន់ FIVB Men’s Volleyball Challenger Cup 2025 ដើម្បីបន្តប្រជែងកៅអីទៅពានរង្វាន់ FIVB Men’s Volleyball Nations League 2025។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៤ កន្លងទៅក្រុមបាល់ទះកាតា គឺជាម្ចាស់ជើងឯក ក្រោយយកឈ្នះប៉ាគីស្ថាន នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-០ ស្របពេលកូរ៉េខាងត្បូង ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះកាហ្សាក់ស្ថាន ៣-១៕

