កំពង់ស្ពឺ៖ បងប្អូនប្រជាពលរដ្ឋចំនួន ១០០នាក់ ក្នុងនោះស្រី ៤២នាក់ ដែលបានធ្វើការនៅប្រទេសថៃ បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ និងត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អាជ្ញាធរមូលដ្ឋាន និងមន្ទីរមានសារៈសំខាន់នៅខេត្តកំពង់ស្ពឺ។









កិច្ចសហការនេះបានផ្តល់ឱកាសដល់បងប្អូនទទួលបានការសម្ភាសការងារផ្ទាល់តាមបណ្តាញក្រុមហ៊ុន រោងចក្រ និងសហគ្រាស ដែលមានតម្រូវការបុគ្គលិក ក្នុងតំបន់ឃុំផុង បសេដ្ឋ និងកាត់ភ្លុក។ក្រោមការណែនាំ និងការយកចិត្តទុកដាក់ដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពី ព្រមទាំងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។









សកម្មភាពនេះ គឺដើម្បីជួយបងប្អូនខ្មែរយើងដែលត្រឡប់មកវិញឱ្យអាចចូលរួមក្នុងទីផ្សារការងារជាតិ ដោយមានឱកាសធ្វើការនៅក្នុងស្រុកកំណើត ដើម្បីបង្កើនសុវត្ថិភាព ជីវភាពសេដ្ឋកិច្ច និងសភាពសង្គមប្រកបដោយអភិវឌ្ឍន៍៕
