យោងតាមការចេញផ្សាយដោយសារព័ត៌មាន Daily mail បានឱ្យដឹងថា ការកើនឡើងនៃជម្លោះរបស់បណ្ដាប្រទេសធំៗ នាពេលថ្មីៗនេះ បាននាំឱ្យមានការរំពឹងទុកថា សង្រ្គាមលោកលើកទី៣ អាចនឹងឈានមកដល់ បន្ទាប់ពីមានការវាយប្រហារគ្នារវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ ដោយបានបង្កើនឱ្យប្រទេសជុំវិញពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង។

ទន្ទឹមនឹងការកើនឡើងនៃសង្រ្គាមនេះ មនុស្សមួយចំនួនមានការព្រួយបារម្ភចំពោះអនាគត និងចង់ដឹងថា តើប្រទេសណាមានសុវត្ថិភាពបំផុតនៅទូទាំងពិភពលោក ប្រសិនបើសង្រ្គាមលោកលើកទី៣ កើតឡើង។
តស់មកស្គាល់ប្រទេសទាំង៥ ដែលមានសុវត្ថិភាពបំផុតប្រសិនបើផ្ទុះសង្រ្គាមលោកលើកទី៣៖
១) ប៊ូតង់ (Bhutan) ៖ បន្ទាបពីបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៧១ ប៊ូតង់បានប្រកាសខ្លួនឯងថា មានអព្យាក្រឹតចំពោះជម្លោះណាមួយ។ ប្រទេសនេះមានទីតាំងជ្រៅក្នុងភ្នំហិមាល័យ ជាតំបន់ភ្នំដ៏រឹងមាំ និងត្រជាក់របស់វាបានជួយប្រទេសនេះចៀសវាងពីការឈ្លានពាន ប្រទេសនេះមិនពឹងផ្អែកលើពាណិជ្ជកម្មសកលទេ ព្រោះអាចផលិតអាហារធម្មជាតិបានដោយខ្លួនឯង។


២) ហ្រ្គីនលែន (Greenland) ៖ កោះហ្គ្រីនឡែនដែលជាកម្មសិទ្ធិរបស់ប្រទេសដាណឺម៉ាក គឺជាកោះធំជាងគេរបស់ពិភពលោក។ ហ្រ្គីនលែន ស្ថិតនៅដាច់ស្រយាល និងមានទឹកសមុទ្រ ភ្នំអមសងខាង ជាពិសេសប្រទេសនេះទំនងជាមិនត្រូវបានប្រទេសមហាអំណាចណាមួយកំណត់គោលដៅលើទេ។


៣) អ៉ីស្លង់ (Iceland) ៖ ជាប្រទេសទទួលបានកេរ្តិ៍ឈ្មោះល្អ ជាប្រទេសដែលមានសន្ដិភាពបំផុតក្នុងពិភពលោក ដោយសារប្រទេសនេះគ្មានសត្រូវ។ ប្រទេសនេះស្ថិតនៅកណ្ដាលមហាសមុទ្រអាត្លង់ទិក ស្ថិតនៅដាច់ដោយឡែកពីប្រទេសផ្សេងៗ ដូច្នេះប្រទេសនេះស្ថិតនៅឆ្ងាយពីចំណុចក្ដៅទូទាំងពិភពលោក។ ប្រទេសនេះមិនចាំបាច់ព្រួយបារម្ភចំពោះការពឹងផ្អែកលើប្រទេសផ្សេងទៀតសម្រាប់រស់នោះទេ ដោយសារប្រទេសនេះមានអំណោយផលលើផ្ទៃទឹក និងប្រភពថាមពលកកើតឡើងវិញ។


៤) នូវែលសេឡង់ (New Zeland) ៖ ជាប្រទេសស្ថិតនៅឆ្ងាយ មានទីតាំងក្នុងសមុទ្រប៉ាស៊ីហ្វិក ប្រសិនបើសង្រ្គាមលោកលើកទី៣ កើតឡើងមែន ប្រទេសនេះមានសុវត្ថិភាពបំផុត ដោយសារដីភ្នំរបស់ប្រទេសនេះ អាចជួយការពារប្រជាជនរស់នៅប្រទេសនេះដ៏ល្អឥតខ្ចោះ។ លើសពីនេះប្រទេសនេះមានអាកាសធាតុអំណោយផលល្អ ងាយស្រួលក្នុងការរស់នៅ។


៥) ស្វីស (Switzerland) ៖ ក្នុងចំណោមប្រទេសទាំងអស់ជុំវិញពិភពលោក ប្រទេសស្វីសអាចជាប្រទេសដែលមានអព្យាក្រឹតភាពនយោបាយ។ ប្រទេសនេះមាភ្នំអាល់ សម្រាប់ការពារ ប្រសិនបើមានការឈ្លានពានណាមួយកើតឡើង ពួកគេត្រូវប្រឈមមុខនឹងរបាំងការពារធម្មជាតិដ៏ធំមួយនេះ និងជម្រកទីតាំងនុយក្លេអ៊ែរជាច្រើន។



