កណ្តាល÷ កម្លាំងអាវុធហត្ថក្រុងសំពៅពូន បានសម្របសម្រួលជាមួយកម្លាំងជំនាញ និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីអនុវត្តន៍ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងចែកចាយសារធាតុញៀនខុសច្បាប់ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៥ ស្ថិតនៅភូមិព្រែកគង់ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។

ប្រតិបត្តិការនេះមានការដឹកនាំដោយឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង និងវរសេនីយ៍ឯក ទូច អុីណាន មេបញ្ជាការរងផ្នែកប្រឆាំងគ្រឿងញៀន។


សកម្មភាពចាប់ខ្លួនបានបន្តបន្ទាប់មកក្រោយពេលកម្លាំងសមត្ថកិច្ចទទួលព័ត៌មានពីប្រជាពលរដ្ឋតាមកម្មវិធីទូរស័ព្ទដៃ NoDrug (ខេត្តកណ្តាល) ស្ដីពីការចងចាយសារធាតុញៀនក្នុងតំបន់។ ក្នុងចំណោមវត្ថុតាងដែលបានចាប់យកមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀនចំនួន ៥ កញ្ចប់ ទូរសព្ទដៃម៉ាក Samsung ចំនួន ១ គ្រឿង កាំបិតចំនួន៤ ដើម សម្ភារៈសង្ស័យប្រើសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀន។បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់កំពុងត្រូវសមត្ថកិច្ចជំនាញចាត់ការតាមនីតិវិធីច្បាប់ ដើម្បីបន្តនីតិវិន័យ និងការស៊ើបអង្កេតបន្ថែម។
អត្ថបទ៖កណ្តាល

