ព្រះសីហនុ ៖ តំបន់ក្បាលឆាយ ជារមណីយដ្ឋានមួយ ស្ថិតក្នុងខេត្តព្រះសីហនុ មានភ្ញៀងទេសចរណ៍ ចេញចូលទៅកម្សាន្តច្រើន តែនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ដោយសារទឹកហូរច្រោះដាច់ផ្លូវចូល ត្រូវបានរដ្ឋបាលខេត្ត ប្រកាសធ្វើការផ្អាកជាបណ្តោះអាសន្ន នូវការចូលកម្សាន្ត នៅក្នុងរមណីយដ្ឋានក្បាលឆាយ ។

រមណីដ្ឋានក្បាលឆាយដែលសិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មិនថាខែប្រាំង ឬខែវស្សា មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ទៅកម្សាន្តច្រើន តែដោយសារភ្លៀងទឹកហូរច្រោះដាច់ផ្លូវចូល ធ្វើឱ្យអាក់ខាន កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ។

បន្ទាប់ពីដាច់ផ្លូវចូលតំបន់ក្បាលឆាយ រដ្ឋបាលខេត្ត ចេញសេចក្តីប្រកាស ផ្អាកការចូលកម្សាន្តតំបន់ខាងលើជាបណ្តោះអាសន្ន ដើម្បីខាងមន្ត្រីជំនាញ ទៅធ្វើការតភ្ជាប់ផ្លូវឡើងវិញសិន ៕

Share.