សៀមរាប ៖ អគ្គិភ័យឆាបឆេះតូបលក់កាហ្វេ DOMO រាលដល់ផ្ទះលក់កន្ត្រក កញ្ច្រែង របស់របរវត្ថុអនុស្សាវរីយ៍ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

តាមសមត្ថកិច្ចបានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើ ផ្តើមចេញពីទុស្សេចរន្តអគ្គិសនីចេញពីតូបលក់កាហ្វេ DOMO ដែលម្ចាស់មិននៅ ហើយរាលដល់ផ្ទះលក់ កញ្ច្រែង កន្ត្រក របស់របរ ផលិតផលធ្វើពីផ្តៅ ល្ពាក់ រងខូចខាតអស់តូប១ និងផ្ទះមួយខ្នង ។

ហេតុការណ៍កើតឡើងភ្លាមៗ កម្លាំងអាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ ពន្លត់ភ្លើង និងការពារឆេះរាល ៕

អត្ថបទ៖ តាតុងសែនជ័យ

