​អ៊ីតាលី នឹង​ត្រូវ​ជួប​ក្រុម​មិន​ទាន់​បរាជ័យ​សោះ​ប៉ូឡូញ ក្នុង​ការ​ប្រកួត​ទី៥ សប្ដាហ៍ទី២ ក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកបុរសពិភពលោក 2025 FIVB Volleyball Men’s World Championship នៅ​ថ្ងៃទី២៥ មិថុនា ២០២៥នេះ។

កម្មវិធីប្រកួត​ សប្ដាហ៍ទី២ ថ្ងៃទី២៥ មិថុនា ២០២៥៖

ការប្រកួតពានរង្វាន់បាល់ទះជើងឯកពិភពលោក ឆ្នាំ២០២៥ នឹងក្លាយជាការប្រកួតលើកទី២១ ជាការប្រកួតប្រជែងដោយក្រុមជម្រើសជាតិបុរសនៃសមាជិកនៃសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) នៅទូទាំងពិភពលោក ដែលប្រទេស​ហ្វីលីពីន នឹង​រៀប​ចំធ្វើ​ជាម្ចាស់​ផ្ទះ។

តារាង​ចំណាត់​ថ្នាក់ ៤ប្រកួត​ សប្ដាហ៍ទី១៖

សម្រាប់ការប្រកួតពានរង្វាន់បាល់ទះ ផ្នែកនាបុរស់កម្រិតពិភពលោក ឆ្នាំ២០២៥ គឺជាលើកដំបូង ដែលនឹងត្រូវបានរៀបចំឡើងនៅប្រទេសហ្វីលីពីន ដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកបុរស់ពិភពលោក 2025 FIVB Volleyball Men’s World Championship ត្រូវបានរៀបចំឡើងដំបូងនៅឆ្នាំ១៩៤៩ ធ្វើឡើងចំនួន ៤ឆ្នាំម្ដង ដោយសហភាពសូវៀត ធ្លាប់ឈ្នះជើងឯកចំនួន ៦លើក អ៊ីតាលី ៤លើក ប្រេស៊ីល និងប៉ូឡូញ ៣លើក ឆេកូស្លូវ៉ាគី ២លើក អាមេរិក និងអាល្លឺម៉ង់ខាងកើត ១លើក៕

Share.