ក្រោយសម្រាក់អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមក ក្លិបទាំង ១១ដែលជាសមាជិកលីគកំពូលកម្ពុជា មាន​ការ​រុះរើកីឡាករជាច្រើន ខណៈថ្មីៗនេះមានក្លិបចំនួន ៤បានសង្ងំហ្វឹងហាត់សម្រាប់ត្រៀមចូលរួម​ប្រកួត​ពាន​រង្វាន់​លីគ​កំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥-២៦។

ខាងក្រោមនេះជាក្លិបទាំង៤ ដែលបានចាប់ផ្តើមហ្វឹកហាត់មុនគេ ក្នុងចំណោមក្លិបទាំង ៧ផ្សេងទៀត៖

ទី១) ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ បានចាប់ផ្តើមហ្វឹកហាត់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋានស្តាតចាស់។

ទី២) ក្លិបបាល់ទាត់វិសាខា បានចាប់ផ្តើមហ្វឹកហាត់ផ្លូវការ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុង​កីឡដ្ឋាន​ព្រីនស៍ ។

ទី៣) ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានចាប់ផ្តើមហ្វឹកហាត់ជាផ្លូវការ​ នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ​២០២៥ នៅទីលានហ្វឹកហាត់ព្រះខ័នរាជស្វាយរៀង ។

ទី៤) ក្លិបបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ​២០២៥ នៅកីឡដ្ឋាន AIA Stadium KMH Park ។

មុនការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា មកដល់ ក្រុមហ៊ុន Cambodian Premier league បានបញ្ចាក់​ថា នឹងមានពានរង្វាន់ថ្មីមួយមុនបើករដូវកាល នោះគឺពានរង្វាន់ Cambodian Super Cup ដោយអនុញាត់ឱ្យក្លិប​ជើង​ឯក​លីគកំពូលកម្ពុជា រដូវកាលចាស់ ប៉ះជាមួយក្រុមជើងឯករង។ បើមិនអ្វីប្រែប្រួលនោះទេ នោះការប្រកួតនឹង​ធ្វើ​ឡើង​នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ខាងមុខ ។

សូមបន្ថែមថា ការចាប់ឆ្នោតកាវិភាគបែងចែកការប្រកួតលីគកំពូលកម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥​ ខាងមុខ៕

Share.