អន្តរជាតិ៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Khaosod នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ ឱ្យដឹងថា ក្រុមឈ្មួញរត់ពន្ធគ្រឿងញៀនខុសច្បាប់មានគ្នា ៣០ នាក់ស្ពាយសាក់កាដូដែលមានផ្ទុកថ្នាំញៀនមេតំហ្វេតាមីន ៦ លានគ្រាប់ធ្វើដំណើរនៅឈៀងម៉ៃប្រទេសថៃ បម្រុងទៅចែកចាយលក់បន្ត។

នៅក្នុងសាក់កាដូនីមួយៗមានផ្ទុកថ្នាំញៀនមេតំហ្វេតាមីនលំដាប់ថ្នាក់ទី ១ ដែលមួយប៉េសាក់កាដូមានចំនួន ២០ ម៉ឺនគ្រាប់។ យ៉ាងណាមិញ ក្រុមឈ្មួញរត់ពន្ធគ្រឿងញៀនខុសច្បាប់ទាំងនោះ បានប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាមួយកងពលតូចថ្មើរជើងទី២នៃក្រុមភារកិច្ចឆៃយ៉ានុផាប អំឡុងពេលដែលកំពុងចុះល្បាតត្រួតពិនិត្យទប់ស្កាត់ការជួញដូរគ្រឿងញៀននៅតំបន់នោះ។

ហេតុការណ៍នេះកើតឡើងនៅម្ដុំភូមិ អរុណោថៃ តំបន់មឿងណៈ ស្រុកឈៀងដាវ ខេត្តឈៀងម៉ៃ ប្រទេសថៃ ដោយមានការបាញ់តទល់គ្នារយៈពេល ៥ នាទី ប៉ុន្តែគ្មាននរណាម្នាក់របួសនោះឡើយ។ ថ្នាំញៀនមេតំហ្វេតាមីនទាំង ៦ លានគ្រាប់ ត្រូវបាននាំយកទៅរក្សាទុកនៅការិយាល័យប៉ុស្តិ៍នគរបាលឈៀងដាវ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

Share.