អន្តរជាតិ៖ តាមការចេញផ្សាយពីសារព័ត៌មានkhaosod នាថ្ងៃទី ២៣ មិថុនា ២០២៥ បានឱ្យដឹងថា គិតត្រឹមពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ នៅប្រទេសថៃរកឃើញ កាំភ្លើង ៤៤២២ដើម គ្រាប់កាំភ្លើងចំនួន ២៦៤៩០ គ្រាប់ និងគ្រាប់បែកផ្ទុះចំនួន ៦០៦ គ្រាប់។

ប្រតិបត្តិការណ៍បោសសម្អាតឧក្រិដ្ឋកម្មនៅក្នុងប្រទេសថៃនេះមានសរុបទាំងអស់ ៤,៥៩០ ករណីទៅលើ បទល្មើសពាក់ព័ន្ធនឹងអាវុធទូទៅ បទល្មើសតាមអ៊ីនធឺណិត និងករណីការចាប់ខ្លួនជនល្មើសក្រោមដីកាចាប់ខ្លួនចាស់សរុបចំនួន ១៣,៩៦២ ដីកា ជនជាប់ចោទ ៩,៩៥១នាក់ ដែលក្នុងនោះមានមនុស្សសង្ស័យចំនួន ៣ ៦០០ នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ។

នេះបើតាមការបង្ហាញលទ្ធផលពីអនុសេនីយ៍ឯក Kittirat Panpetch នៅអគ្គស្នងការរដ្ឋាននគលបានជាតិថៃ៕

