ការប្រកួពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំស្រុកខ្សាច់កណ្ដាល បានរកឃើញក្រុមឡើងផ្តាច់ព្រ័ត្រហើយ ក្រោយបញ្ចប់៤ក្រុមចុងក្រោយ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនៅទីលាន វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសសម្ដេច អគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន RoTA ខ្សាច់កណ្តាល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។

ក្រុមបាល់ទាត់យុវជនឃុំកោះចូរ៉ាម បានដណ្តើមកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះលើក្រុមយុវជនឃុំព្រែកតាមាក់ ដោយលទ្ធផល ២-០ ខណៈក្រុមបាល់ទាត់យុវជនឃុំវិហារសួគ៌ របូតឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយចាញ់ក្រុមយុវជនឃុំពុកឫស្សី ដោយលទ្ធផល យ៉ាងតានទឹង ៤-៥ ។

ដូចនេះក្រុមបាល់ទាត់យុវជនឃុំកោះចូរ៉ាម នឹងត្រៀមប៉ះ ក្រុមយុវជនឃុំពុកឫស្សី នៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមជើងឯក ខណៈក្រុមបាល់ទាត់យុវជនឃុំវិហារសួគ៌ ត្រូវប៉ះក្រុមយុវជនឃុំព្រែកតាមាក់ ដើម្បីដណ្តើយកចំណាត់ថ្នាក់លេខ៣។

សូមជម្រាបថា គណៈកម្មការរៀបចំការប្រកួតពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំស្រុកខ្សាច់កណ្ដាលនឹងជូនដំណឹងស្តីពីកាលវិភាគប្រកួតវគ្គផ្តាច់ព្រ័ត្រ ៕

Share.