បន្ទាយមានជ័យ៖ ពលករខ្មែរប្រមាណ៤០០នាក់ត្រូវបានក្រុមការងាមណ្ឌលសំចតទទួលដឹកជញ្ជូនដល់លំនៅដ្ឋានរហូតដល់ម៉ោង១០យប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។




លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យប្រាប់ថា៖ ក្រោយពីមានបញ្ហាព្រំដែនជាមួយប្រទេសថៃ ភាគីថៃបានបិទព្រំដែនកម្ពុជា.ថៃបានសម្រួលពេលវេលាចាប់ពីថ្ងៃទី០៧ដល់២៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឃើញមានពលករត្រលប់ចូលប្រទេសវិញ មានប្រមាណជិត៣,០០០នាក់ ពលករមួយចំនួនត្រូវបានវិលត្រលប់ទៅស្រុកកំណើតដោយខ្លួនឯង និងពលករមួយចំនួនធំត្រូវបានចូលក្នុងមណ្ឌលសុំចត ឲ្យក្រុមការងារយករថយន្តដែលក្រុមការងាររដ្ឋបាលខេត្តបានរៀបចំជូនទៅដល់ស្រុកកំណើត ទៅតាមបណ្តារាជធានី/ខេត្តផ្សេងៗ។







លោកបញ្ជាក់ថា៖ ក្រុមការងារមណ្ឌលសំចតទទួលពលករខ្មែរ បានធ្វើការណែនាំអោយពលករខ្មែរធ្វើការងារ និងណែនាំឲ្យទទួលសេវាបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ ដើម្បីឲ្យពួកគាត់ចាប់អារម្មណ៍ធ្វើការងារក្នុងស្រុក ក្រោយពេលពន្យល់ត្រូវបានដឹកជញ្ជូនដល់លំនៅដ្ឋានដោយសុវត្ថិភាព។ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ ក្រុមការងារមណ្ឌលសំចតក្រុងប៉ោយប៉ែតនៅតែបន្តរងចាំទទួលពលករខ្មែរដែលត្រឡប់ពីប្រទេសថៃជាបន្តទៀតទោះជាភាគីថៃត្រូវបានបិទច្រកព្រំដែនកម្ពុជា.ថៃចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ដែលអាជ្ញាធរកម្ពុជា.ថៃសម្រួលអោយពលរដ្ឋខ្មែរចូលចាប់ពីម៉ោង១៧.០០ដល់ម៉ោង២០.០០ មានចំនួន៦,៤៨៥នាក់ ស្រី៣,១៥២នាក់ ក្នុងនោះមានភាគច្រើនអាជីវករលក់ផ្សាររោងក្លឿ និងពលករខ្មែរត្រឡប់ពីថៃចូលកម្ពុជា៕
