តាកែវ ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ M117 មួយគ្រាប់ត្រូវបានប្រទះឃើញនៅក្នុងរណ្តៅដីមួយកន្លែង កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងភូមិបាក់កូដ ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ រាយការណ៍ទៅអាជ្ញាធរសុីម៉ាក់ ដើម្បីមានវិធានការ ។

តាមអាជ្ញាធរសុីម៉ាក់បានឱ្យដឹងថា គ្រាប់ប្រភេទ M117 មានទម្ងន់ប្រមាណ ៣៧២គីឡូក្រាម មានបណ្តោយជាង២ម៉ែត្រ មានអង្កត់ផ្ចិតជាង៤០សង់ទីម៉ែត្រ ជាគ្រាប់ទម្លាក់តាមយន្តហោះប្រភេទB52 ក្នុងកំឡុងឆ្នាំ១៩៧៣ ។

ក្រោពីពលរដ្ឋ សមត្ថកិច្ច រាយការណ៍ កម្លាំងអាជ្ញាធរសុីម៉ាក់បានចុះទៅ ដោះបន្សាប យកគ្រាប់M117 នេះទៅរក្សាទុកនៅកន្លែងមានសុវត្តិភាព ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.