ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ត្រៀមចូលរួមពានរង្វាន់បាល់ទះប្រចាំតំបន់អាស៊ាន ផ្នែកបុរស SEA V.League ឆ្នាំ២០២៥ ក្រោយឈរកំពូលតារាងនៅក្នុងពានរង្វាន់ SEA V.League Challenge ក្នុងនាមជាម្ចាស់ផ្ទះ ការប្រកួតជម្រុះកាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ។

ដូច្នេះកម្ពុជា នឹងត្រូវជួបក្រុមបាល់ទះជម្រើសជាតិថៃ ឥណ្ឌូណេស៊ី និងហ្វីលីពីន និង វៀតណាម។

សម្រាប់កម្មវិធីប្រកួតទាំង ២ជើងរួមមាន៖
ជើងទី១៖ ប្រកួតចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន
ជើងទី២៖ ប្រកួតចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូនេស៊ី។
គួរបញ្ជាក់ថា ក្រុមបាល់ទះជម្រើសជាតិឥណ្ឌូនេស៊ី និងថៃ ធ្លាប់ឈ្នះបាន ២លើកដូចគ្នា ដោយនៅឆ្នាំ២០២៣ ឥណ្ឌូនេស៊ី ឈ្នះជើងឯកទាំង២ជើង ខណ:ជើងឯករង ជើងទី១ ថៃជើងទី២ វៀតណាម ដោយឡែកនៅឆ្នាំ២០២៤ ថៃ ឈ្នះជើងឯកទាំង២ជើង ខណ:ឥណ្ឌូនេស៊ី ជើងឯករងទាំង២ជើង៕


