យោងតាមការចេញផ្សាយដោយសារព័ត៌មាន Khao Sod បានចេញផ្សាយនាថ្ងៃទី២៥ ខែមិថុនា នេះថា កងទ័ពមីយ៉ាន់ម៉ា បានពង្រឹងកម្លាំងរបស់ពួកគេ ចូលរួមជាមួយនឹងកងកម្លាំងស្ម័គ្រចិត្ត (PNO) សរុបចំនួនប្រមាណ ១,០០០នាក់ ដើម្បីធ្វើការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញជាមួយនឹងកងកម្លាំង (KNDF)។


កងទ័ពបានបង្កើនការទម្លាក់គ្រាប់បែកទៅលើផ្ទះប្រជាពលរដ្ឋ និងប្រាសាទនានា ឋិតនៅក្នុងនៅក្នុងតំបន់ទីក្រុងផែខុង-ហ្វាយខុន ស្រុក ស៊ីសែង រដ្ឋសាន ដែលជាប់នឹងរដ្ឋការ៉ែននី និង រដ្ឋកាយ៉ា។



ហេតុការណ៍នេះ បានបង្ខំឱ្យមានប្រជាជនយ៉ាងតិចចំនួន ១៥,០០០នាក់ បានភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពជាបណ្តោះអាសន្នសិន៕

