ភ្នំពេញ ៖ ឃ្លាំងបន្ទុំចេកអំបូងលឿង របស់សិប្បកម្ម មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ រងខូចខាតផ្នែកដំបូល និងសម្ភារៈ អស់មួយចំនួន ដោយសារទុស្សេចរន្តអគ្គិសនី កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅតាមផ្លូវ៦៨K ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ឃ្លាំងរបស់សិប្បកម្ម ផ្គត់ផ្គង់ចេកអំបូងលឿង បេតុងប្រក់ស័ង្កសី ទំហំ៤ម៉ែត្រx២០ម៉ែត្រ សម្រាប់បន្ទុំចេក ដោយសារទុស្សចរន្តអគ្គិសនី ត្រូវបានឆាបឆេះផ្នែកដំបូល និងសម្ភារៈអស់មួយចំនួន ។

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ ត្រូវបានកម្លាំង អាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿង ចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ការពារឆេះរាល ៕

Share.