ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា នឹងចូលរួមពានរង្វាន់បាល់ទះប្រចាំតំបន់អាស៊ាន ផ្នែកបុរស SEA V.League ឆ្នាំ២០២៥ ដោយបែងចែកជា២ជើង ជើងទី១ ចាប់ផ្តើមពីថ្ងៃទី៩ ខែកក្កដា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន ខណ:ជើងទី២ ចាប់ផ្តើមពីថ្ងៃទី១៦ ខែកក្កដា ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ នៅឥណ្ឌូណេស៊ី។

ស្របពេលប្រទេសនៅតំបន់អាស៊ានចំនួន៥ មានឈ្មោះចូលរួមដូចជា៖ កម្ពុជា ថៃ ឥណ្ឌូណេស៊ី វៀតណាម និងហ្វីលីពីន។
កម្មវិធីប្រកួតខាងក្រោមនេះ SEA V.League ឆ្នាំ២០២៥ ទាំង២ជើង៖

គួរបញ្ជាក់ថា ក្រុមបាល់ទះជម្រើសជាតិឥណ្ឌូនេស៊ី និងថៃ ធ្លាប់ឈ្នះបាន ២លើកដូចគ្នា ដោយនៅឆ្នាំ២០២៣ ឥណ្ឌូនេស៊ី ឈ្នះជើងឯកទាំង២ជើង ខណ:ជើងឯករង ជើងទី១ ថៃជើងទី២ វៀតណាម ដោយឡែកនៅឆ្នាំ២០២៤ ថៃ ឈ្នះជើងឯកទាំង២ជើង ខណ:ឥណ្ឌូនេស៊ី ជើងឯករងទាំង២ជើង៕

